ស្ត្រីម្នាក់ប្តឹង មន្ត្រីក្រឡាបញ្ជីតុលាការខេត្តស្វាយរៀង ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រឿងស៊ីដាច់លុយជិត ១ម៉ឺនដុល្លារ ដោយបានសន្យាថារត់ការឲ្យឈ្នះក្តី

(ភ្នំពេញ)៖ មានរឿងក្តីអយុត្តិធម៌មួយកើតឡើងនៅខេត្តស្វាយរៀង ដោយ មន្ត្រីក្រឡាបញ្ជីយកលុយពីកូនក្តី សន្យាថានិងកាត់ក្តីអោយឈ្នះ។ លោកស្រី ឈឿ កាចាន់ អាយុ ៥០ឆ្នាំ រស់នៅភូមិទួសស្តី ឃុំទួលស្តី ស្រុកចន្ទ្រាខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានដាក់ពាក្យប្តឹងលោក ពេញ សុផុន ជាមន្ត្រីក្រឡាបញ្ជីនៃសាលាដំបូងខេត្តស្វាយរៀង ទៅកាន់ក្រសួងយុត្តិធម៌។

កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ លោកស្រី ក៏បានមក សុំអោយលោក ពេជ្រ ស្រស់ អោយជួយសិក្សាស្វែងរកដំណោះស្រាយផងដែរ ក្នុងនោះផងដែរ លោក ពេជ្រ ស្រស់ បានអោយ យោបល់លោកស្រី អោយស្វែង​រកមេធាវីស្ម័គ្រចិត្តសម្តេច តេជោ ដើម្បីការពារប្តីរបស់លោកស្រីផងដែរ ដែលប្តីលោកស្រីត្រូវបានតុលាការចេញដីការឃាត់ខ្លួន នៅ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០និងបានអោយលោក ស្រីទៅដាក់ពាក្យបណ្តឹង ទៅក្រសួងយុត្តិធម៌និង ACU ផងដែរ  ។

យោងតាមពាក្យបណ្តឹង បានរៀបរាប់ថា កាលពីថ្ងៃទី០៣ ខែមករាឆ្នាំ២០១៨ លោកស្រី ឈឿ កាចាន់ បានដាក់ពាក្យប្តឹងសុំឱ្យតុលាការខេត្តស្វាយរៀងទទួលស្គាល់លិខិតលក់-ទិញដីស្រែ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៩ រវាងលោកស្រី ឈឿ កាចាន់និងឈ្មោះ សរ រឿន ជាប្តី និងឈ្មោះ ពៅ សេន ជាប្រពន្ធ នៅចំណុចភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ជាមួយគ្នាលោកស្រី ឈឿ កាចាន់ ការបានស្នើសុំឱ្យតុលាការខេត្តស្វាយរៀង មោឃៈភាពលិខិតបញ្ជាក់ទទួលស្គាល់ដី ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ របស់ឈ្មោះ ធឿន រដ្ឋា ជាន់លើដីរបស់លោកស្រី នៅចំណុចភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ក្រោយពេលរឿងក្តីនេះ ដំណើរការនីតិវិធី លោក ពេញ សុផុន បានកោះហៅលោកស្រី ឈឿ កាចាន់ឱ្យឆ្លើយអំពីដំណើររឿងដែលលោកស្រីបានប្តឹងទៅតុលាការ។

នៅពេលនោះហើយ ដែលលោក ពេញ សុផុន បានទារលុយពីលោកស្រី  ចំនួន៨,៣០០ដុល្លារសហរដ្ឋអាមេរិកដើម្បីរត់ការ និងសន្យាថានឹងឱ្យលោកស្រីឈ្នះលើរឿងក្តីនេះ។

លោកស្រី ឈឿ កាចាន់ បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា លោកស្រីបានប្រគល់លុយទៅឱ្យលោកពេញ សុផុន ចំនួន ៦លើក៖លើកទី១ ចំនួន ២,៥០០ដុល្លារ, លើកទី២ ចំនួន ១,៥០០ដុល្លារ, លើកទី៣ ចំនួន ១,៥០០ដុល្លារ, លើកទី៤ ចំនួន ១,៥០០ដុល្លារ, លើកទី៥ ចំនួន ៨០០ដុល្លារ និងលើកទី៦ចំនួន ២០០០ដុល្លារ។

ទីបំផុតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ តុលាការខេត្តស្វាយរៀង បានប្រកាសសាក្រមឱ្យលោកស្រីចាញ់ក្តីឈ្មោះ ធឿន រដ្ឋា ដោយមិនដូចអ្វីដែលលោក ពេញ សុផុន នោះទេ។

ព្រោះតែលោកស្រី ឈឿ កាចាន់ បានចាញ់ក្តីបែបនេះហើយ ទើបលោកស្រី បានទៅទាមទារលុយចំនួន ៨,៣០០ដុល្លារ ពីលោក ពេញ សុផុន មកវិញ ប៉ុន្តែមិនត្រឹមតែមិនព្រមប្រគល់លុយជូនលោកស្រីវិញនោះទេ លោក ពេញ សុផុន ថែមទាំងគំរាមលោកស្រីថែមទៀត។

ដោយការចាញ់បោកលោក ពេញ សុផុន ទើបលោកស្រី ឈឿ កាចាន់ បានសម្រេចដាក់ពាក្យប្តឹង មន្ត្រីក្រឡាបញ្ជីរូបនេះទៅកាន់ក្រសួងយុត្តិធម៌ដើម្បីឱ្យជួយរកយុត្តិធម៌។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds