មនុស្សរាប់ពាននាក់ត្រូវបានជម្លៀសចេញពីភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩​ ម៉ោង08:43 AM

(កូរ៉េខាងត្បូង) ៖ ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីភ្លើងឆេះ ព្រៃដ៏មហន្តរាយនៅកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ខណៈដែលភ្លើងឆេះព្រៃបាន ចាប់ផ្តើមឆាបឆេះរាលដាលយ៉ាងលឿនតាំងពីថ្ងៃព្រហស្បតិ៍ ទី០៤ខែឆ្នាំដដែលនេះ ។
ប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានប្រកាសអាសន្នថ្នាក់ជាតិអំពីគ្រោះមហន្តរាយភ្លើងឆេះព្រៃនេះ ដែលភ្លើងព្រៃបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សចាប់ផ្តើមពីខេត្ត Gangwon តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ។
លោក Choi Jin-ho ប្រធានភ្នាក់ងារពន្លត់អគ្គិភ័យនៅខេត្ត Gangwon បានអោយដឹងថា ប្រជាពលរដ្ឋ ប្រមាណជាង៤០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដី ព្រៃអស់ជាង៥០០ហិកតា និងឆេះបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១៩៨ខ្នង ៕

អត្តបទ ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds