បើនៅខ្មែរអីបំពងទាំងអស់!!ហ្វូងកណ្ដូបវាលខ្សាច់រាប់មុឺនក្បាលវាយលុកនៅអាហ្វ្រិកខាងកើត អាចនឹងរាលដាលចូលដល់តំបន់អាស៊ី (មានវីដេអូ)
អាហ្វ្រិកខាងកើត៖ ដើមឆ្នាំ២០២០នេះ ត្រូវបានគេចាត់ទុកថាជាឆ្នាំដែលមានបញ្ហាច្រើន បើគិតត្រឹមខែមករាប៉ុណ្ណោះ ដែលមានរឿងរ៉ាវកើតឡើងឥតឈប់ឈរ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅរបស់ប្រជាជន។ ក្នុងនោះរួមមានករណី ភ្លើងឆេះព្រៃនៅអូស្ត្រាលី ផ្ទុះភ្នំភ្លើងនៅហ្វីលីពីន និងមេរោគកូរ៉ូណាជាដើម។
ថ្មីៗនេះ គ្រោះដ៏អាក្រក់មួយទៀតដែលខកខានកើតមានអស់រយៈពេល៧០ឆ្នាំមកហើយ គឺនៅអាហ្វ្រិកខាងកើត ប្រទេសសូម៉ាលី អេត្យូពី និងកេនយ៉ា មានហ្វូងសត្វកណ្ដូបវាលខ្សាច់រាប់លានក្បាលចូលមកបំផ្លិចបំផ្លាញដំណាំរបស់អ្នកស្រុក។
បើយោងតាមប្រភពសារព័ត៌មាន ABC News បានឲ្យដឹងថា កំណើននៃសត្វកណ្ដូបដ៏ច្រើនលើសលុប គឺកើតមានឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យសត្វបង្កាត់ពូជកើនឡើងរហូតដល់ទៅ៥០០ដងឯណោះ មុនពេលកើតមានអាកាសធាតុរាំងស្ងួតក្នុងខែមិថុនាកាលពីឆ្នាំទៅ។
ផ្ទៃដីប្រមាណ៧០,០០០ហិកតានៅក្នុងប្រទេសកេនយ៉ា ពោពេញទៅដោយហ្វូងសត្វកណ្ដូបវាលខ្សាច់ ហើយអ្នកភូមិភ័យខ្លាចមិនហ៊ានសូម្បីតែប្រលែងសត្វគោឲ្យទៅស៊ីស្មៅ។
អង្គការសហប្រជាជាតិក៏បានជូនដំណឹងដែរថា ហ្វូងកណ្ដូបវាលខ្សាច់អាចនឹងរាលដាលទៅដល់តំបន់មជ្ឈឹមបូព៌ា និងតំបន់អាស៊ីខាងត្បូង ដែលមានដូចជា ប្រទេសស៊ូដង់ អេហ្ស៊ីប និងឥណ្ឌាជាដើម៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
The Locust disaster.
Farmers are desparate. It is a real threat to food security.
What measures are there to cushion these farmers after losing all their crop?@kilimoKE @HamadiIddiBoga @PeterMunya @FAO @IFADnews @SIANIAgri @BBCWorld @oxfaminKE @ClimateWed @inoorotv @Agckke pic.twitter.com/3c3pggOoYw— AWAK – Association of Women in Agriculture Kenya (@AssociationAwak) January 24, 2020
Kenya as been invade by desert locust
these are the effects of climate change we aren’t ready to deal with.nor are we ready to mitigate or prevent the unimaginable cruelty that will be done to people fleeing them #ClimateChangeIsReal @AlexandriaV2005 @Earth_Uprising pic.twitter.com/KarTd2iEme
— kevin mtai (@KevinKevinmtai) January 27, 2020