នាយកុយ និង ខាត់ សុឃីម ត្រូវបាន​មហា​ជ​នសរសើរថា មិនចេះ វាយឫក

ភ្នំពេញ ៖ តារាប្រុសស្រីដៃគូកំប្លែង និងចម្រៀងកាត់សក់ តាមរោងការ លោក ជួង ជី ហៅ នាយកុយ និង អ្នកនាង ខាត់ សុឃីម នៅពេលថ្មីៗនេះ ត្រូវបានមហាជន ជាច្រើន បានពោ​ល សរសើរមិនដាច់ពីមាត់ ទៅលើអត្តចរិក ការប្រើប្រាស់ ភាសាកំប្លែង មិនចំ​អេសចំអាស អសុរោះពិបាកស្តាប់ និងតម្កើងឫកថាខ្លួន ជាតារាល្បី ដូចជាតា​រាកំប្លែង​ជំនាន់ ក្រោយ ដែលបានល្បីបន្តិចភ្លេចខ្លួន ។

តាមរយៈ Account Facebook មួយដែលមានឈ្មោះថា «Lin Bebe» បានសរ​សេរប​ង្ហោះ ជាសាធារណៈដោយ ភ្ជាប់មក ជាមួយរូបថតនាយ កុយ និងអ្នកនាង ខាត់ សុឃីម ថ​តរួម​គ្នាក្នុងឱកាស ចូលរួមកាត់សក់នៅ ក្នុងរោងការមួយថា «ខ្ញុំចូលចិត្តពួកគាត់ ត្រង់​ពា​ក្យសម្តីមិន ចំអេសចំអាស ដូចតារាកំប្លែងឥឡូវទេ បានល្បីបន្តិចតម្លើងឫក។ ពួកគាត់​បានផ្តល់ ការអប់រំ តាមរយៈការ លេងកំប្លែង ចឹងបានគេយកពួកគាត់ ធ្វើជាគ​ណៈក​ម្មាធិ​ការ Cambodia’s Got Talent ..! » ។

នៅក្នុងនោះដែល ក៏មានមហាជនក៏ដូចជា អ្នកលេង Facebook ជាច្រើនក៏បាន Comm​e​n​t គាំទ្រ និងកោតសរសើរ ទៅលើពួកគេទាំងពីរ នាក់យ៉ាងខ្លាំង ព្រោះ​ថាអស់ពេល ជា​ច្រើ​នឆ្នាំហើយ ដែលពួកគេទាំងពីរនាក់ បានឈរឈ្មោះ នៅលើវិថីសិល្បៈ ដោយកេរ្តិ៍​ឈ្មោះ​ របស់ពួកគេ ហាក់ដូចជាមិន ស្រុតចុះទាល់តែសោះ ផ្ទុយទៅវិញកេរ្តិ៍ឈ្មោះ និង​ស​ន្ទុះ​ការងារ របស់ពួកគេទាំងពីរ កាន់តែមមាញឹកច្រើនជាងមុន ដោយទស្សនិកជន ភា​គ​ច្រើន ស្រលាញ់គាំទ្រពួកគេ ទៅលើការប្រើប្រាស់ ពាក្យសម្តី សុជីវធម៌ និងអត្តចរិក ដែ​ល​មិន​ចេះ ឆ្មើងឆ្មៃ របស់ពួកគេទាំងពីរនាក់ ខុសស្រឡះ និងតារាកំប្លែង ស្រក​រក្រោ​យ មួយចំនួន ដែលបានល្បី បន្តិចភ្លេចខ្លួន វាយឫកខ្ពស់ហួសមាឌ ។

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds