លោក ពេជ្រ ស្រស់៖ សូមលោក ខាន់ សុវណ្ណ ទៅប្រាប់ ក្រសួងសុខាភិបាល កុំឲ្យធ្វើសកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់នូវការឆ្លងមេរោគប្រភេទថ្មី
(ភ្នំពេញ)៖ ក្រោយពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានចុះចែកម៉ាស់ជូនដល់បងប្អូនកម្មករកម្មការនីនៅរោងចក្រ សាន ចូវ ក្នុងភូមិទួលពង្រ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។
ស្រាប់តែលោក ខាន់ សុវណ្ណ បានប្រតិកម្មនឹងការចុះចែកម៉ាស់របស់លោក ពេជ្រ ស្រស់ លើបណ្ដាញសង្គមហ្វេសប៊ុកថា ” ជួលកាលទង្វើល្អ របស់អ្នក បានធ្វើឲ្យសង្គមនិងមហាជនរិតតែភ័យនិងរិតតែព្រួយបារម្ភទៅវិញទេ ក៏ថាបានដែរ។ ចាស់ៗលោកបានពោលថា លោកស្អប់បំផុតអាអ្នកហួចហៅខ្យល់ “។
មិនយូរប៉ុន្មានលោក ពេជ្រ ស្រស់ បានឆ្លើយតបតាមបណ្ដេញសង្គមហ្វេសប៊ុកវិញថា ” សូមលោក ខាន់ សុវណ្ណ ទៅប្រាប់ក្រសួងសុខាភិបាលកុំឲ្យធ្វើសកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់នូវការឆ្លងមេរោគថ្មីនេះ ហើយប្រាប់ទៅក្រុមការងារក្រសួងសុខាភិបាលកុំឲ្យចែកម៉ាស់នៅប៉ោយប៉ែត១លានម៉ាសនោះអី….នេះបើយោងទៅតាមលោក ខាន់ សុវណ្ណ បានពោលពាក្យដាក់ខ្ញុំគឺសកម្មភាព នៃក្រសួងសុខាភិបាលគឺជាការបំភ័យពលរដ្ឋខ្មែរខ្លួនឯង..។ សូមបងប្អូនជួយ ផ្តាំផ្ញើជូនលោកតា ខាន់ សុវណ្ណ ម្នាក់មួយម៉ាត់មកណា “៕