លោក ពេជ្រ ស្រស់៖ រាជរដ្ឋាភិបាលកម្ពុជាគួរផ្អាកជើងហោះហើរ ពីចិនមួយរយ:សិនដើម្បីទប់ស្កាត់ការ ឆ្លងមេរោគកូរ៉ូណា
(ភ្នំពេញ)៖ បន្ទាប់ពីចុះចែកម៉ាស់ជូនដល់បងប្អូនកម្មករកម្មការនីនៅរោងចក្រ សាន ចូវ ក្នុងភូមិទួលពង្រ ក្នុងទីក្រុងភ្នំពេញ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ លោកបានថ្លែងលើបណ្ដាញសង្គមហ្វេសប៊ុកថា ”
បើយើងពិនិត្យមើលជំងឺរលាក់សួតប្រភេទថ្មីCoronaគឺវាមានឥទ្ធិពលខ្លាំងណាស់ ហើយវាឆ្លងយ៉ាងឆាប់
រហ័សទៀតផង…ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរផ្អាកជើងហោះហើរពីចិនមួយរយ:សិនគឺដើម្បីទប់ស្កាត់ការ
ឆ្លងមេរោគCoronaរាលដាលនៅទូទាំងប្រទេសកម្ពុជារបស់យើង។
សូមបញ្ជាក់៖ជនជាតិខែ្មរយើងតិចណាស់ បើធៀបជាមួយនឹងចិន ថៃវៀតណាម ក្នុងន័យនេះ គឺសូមឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវថែរក្សាជីវិតបងប្អូនខ្មែរឲ្យល្អប្រសើរផងណា.! ” ។
គួរជម្រាបថា អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង៕
ដោយ៖ ស៊ាងម៉ី