ប៉ែន ចំរ៉ុង នឹងដឹកដៃអនាគតភរិយាចូលរោងការ
ភ្នំពេញ ៖ តារាសម្តែងប្រុសកំពូលសម្រស់ និងវោហារ ប៉ែន ចំរ៉ុង ត្រូវបានប្រភពព័ត៌មានបង្ហើបថា នឹងដឹកដៃស្រីស្រស់គូស្នេហ៍ចូលរោងជ័យនៅខែឧសភា ខាងមុខនេះហើយ ពោលគឺក្នុងខែតែមួយជាមួយតារាស្រី ឱក សុគន្ធកញ្ញា តែលោក ក៏សុំលាក់ថ្ងៃជាក់លាក់សិនដ្បិតចង់ឲ្យមហាជនមានការភ្ញាក់ផ្អើល។
យ៉ាងណាក្តីព្រមគ្នានឹងការទទួលស្គាល់វេលាចូលរោងជ័យនេះ នៅថ្ងៃសម្ពោធរឿង «ជួបស៊យ វគ្គ២» គេក៏បានឃើញ ប៉ែន ចំរ៉ុង នាំគូស្នេហ៍ទៅចូលរួមយ៉ាងពេញមុខពេញមាត់និងបង្ហាញភាពផ្អែមផ្ហែមដាក់គ្នាមិនចាញ់គូស្នេហ៍យុវវ័យឡើយ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ