អភិបាលក្រុងវូហាន សារភាពថា អសមត្ថភាពក្នុងការគ្រប់គ្រងវិបត្តិកូរ៉ូណាវីរុស
អភិបាលក្រុង វូហាន លោក Zhou Xiangwan សារភាពថា ការគ្រប់គ្រង់វិបត្តិកូរ៉ូណាវីរុសរបស់រដ្ឋបាលលោក នៅពុំទាន់ល្អគ្រប់គ្រាន់នៅឡើយទេ ហើយលោកមានឆន្ទៈក្នុងការចុះចេញពីតំណែង។ ការលើកឡើងរបស់លោក ធ្វើឡើងខណៈលោកនាយករដ្ឋមន្ត្រីចិន លី ខឹឈាំង បានទៅដល់ទីក្រុងដោយផ្ទាល់ដើម្បីដឹកនាំកិច្ចប្រឹងប្រែងទប់ស្កាត់ការរាតត្បាតវីរុសនេះ ខណៈចំនួនអ្នកស្លាប់កើនដល់៨១នាក់។