អ្នកគ្រូពេទ្យម្នាក់សុខចិត្តកោរសក់ខ្លួនឯង ដើម្បីព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅចិន

ដូចដែលយើងបានដឹងហើយថា វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បាន​នឹង​កំពុង​ឆ្លងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែលវីរុសថ្មីមួយនេះ បា​ន​នឹង​កំពុង​តែ បង្ក​ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​។ នៅទីក្រុងវូហាន គ្រូពេទ្យជាច្រើនហាក់មានភាពស្គមស្គាំងជាងមុន ដោយសារការខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺយ៉ាងច្រើនលើសលប់ ដែលចូលមកសម្រាកនៅឯមន្ទីពេទ្យជារៀងរាល់ថ្ងៃ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា អ្នកស្រី Shan Xia ដែលជាគិលានុបដ្ឋាយិធ្វើការនៅទីក្រុង វូហាន បានសម្រេចចិត្តកោរសក់ចេញនៅថ្ងៃទី ២៧ ខែមករា នេះ ដើម្បីសម្រួលដល់ការព្យាបាលអ្នកជំងឺដែលកំពុងឆ្លងវីរុសថ្មី Corona ។ ស្ត្រីជាម្ដាយវ័យ ៣០ ឆ្នាំដែលមានកូន ២ នាក់រូបនេះធ្វើការនៅមន្ទីពេទ្យ Renmin បាននិយាយថា មូលហេតុដែលនាងកោរសក់ដើម្បីចៀសវាងការឆ្លងមេរោគពីអ្នកជំងឺ ហើយជាពិសេសវាអាចសន្សំពេលវេលាបានច្រើននៅរៀងរាល់ពេលពាក់ និងដោះឈុតការពារម្ដងៗ។

គណៈកម្មការសុខភាពចិន បាននិយាយនៅថ្ងៃច័ន្ទនេះថា ពួកគេបានរៀបចំក្រុមគ្រូពេទ្យចំនួន ៩៥៩ នាក់មកពីខេត្តក្រុងចំនួន ៧ផ្សេងគ្នាទូទាំងប្រទេសចិនដូចជា ​ខេត្តហេណាន, ​ខេត្តជីលីន, ​ខេត្តលៀន, ​ខេត្តសានស៊ី, ​ខេត្តសានអានស៊ី, ក្រុងធានជីង និងក្រុងឆុងឈីង ដើម្បីជួយការពារ និងទប់ស្កាត់ការឆ្លងវីរុសផ្លូវដង្ហើមថ្មីនៅក្នុងទីក្រុងវូហាន។ ក្រៅពីនេះមានមនុស្សចំនួន ៧ នាក់ទៀតត្រូវបានបញ្ជូនទៅទីក្រុងប៉េកាំង ហឺប៉ី សៀងហៃ ហេណាន ហួណាន ក្វាងទុង និងស៊ីឈួន ដើម្បីពិនិត្យមើលដូចជា ការឆ្លងរាលដាល និងការព្យាបាល ក៏ដូចជាការការពារ នៅតាមសហគមន៍ និងស្ថាប័នវេជ្ជសាស្ត្រមូលដ្ឋានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds