អបអសាទរ ប្អូនប្រុស រ៉ា ឆេន អាចត្រឡប់មកមាតុភូមិវិញហើយ ! ក្រោមការអន្តរាគមន៍របស់លោក ហេង សួរ និងស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ព្រមទាំងលោក ពេជ្រ ស្រស់
(ភ្នំពេញ)៖ បន្ទាប់ពីមានការអន្តរាគមន៍ពីសំណាក់លោក ហេង សួរ និងស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ព្រមទាំងលោក ពេជ្រ ស្រស់ ខណៈនេះប្អូនប្រុស រ៉ា ឆេន ដែលត្រូវបានបងថ្លៃជាជនជាតិម៉ាឡេស៊ីបោកយកទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ីនោះ ត្រូវបានប៉ូលីសម៉ាឡេស៊ីបានអនុញ្ញាតឲ្យប្អូនប្រុសត្រឡប់មកប្រទេសកម្ពុជាវិញ។ នេះបើយោងតាមផេកផ្លូវការរបស់លោក ពេជ្រ ស្រស់ បានសរសេរ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។
លោកសរសេរបន្តថា ការវិលត្រឡប់មកវិញរបស់ប្អូន រ៉ា ឆេន នេះ គឺមានការចូលរួមអន្តរាគមន៍យ៉ាងសកម្មរបស់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ។
អង្គភាពព័ត៌មាន Fast News យើងខ្ញុំសូមចូលរួម ត្រេកអរចំពោះប្អូនប្រុស រ៉ា ឆេន និងក្រុមគ្រួសារផងដែលរួចផុតពីសេចក្តីទុក្ខអស់ទាំងនេះ៕