កោះតៃវ៉ាន់និងផាកពិន័យ អ្នកជំងឺកូរ៉ូណាវីរុស១ម៉ឺនដុល្លារ ដោយសារលាក់បាំងជំងឺរបស់ខ្លួន
តៃប៉ិ៖ អាជ្ញាធរសុខាភិបាលរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសម្នាក់ដែលឆ្លងវីរុសកូរ៉ូណា នឹងត្រូវពិន័យ ៣០០,០០០ ដុល្លារតៃវ៉ាន់ថ្មី (១០,០០០ ដុល្លារ) ពីបទលាក់បាំងជំងឺរបស់ខ្លួន បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដែលជាចំណុចកណ្តាល នៃការផ្ទុះជំងឺរលាកសួតថ្មីនៅចិន។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាល របស់កោះតៃវ៉ាន់បានអោយដឹងថា គាត់បានធ្វើតេស្តិ៍រកវីរុសនេះ វិជ្ជមាននៅថ្ងៃពុធ នៅឯមន្ទីរពេទ្យមួយ នៅភាគខាងត្បូងទីក្រុង Kaohsiung ។
ការពិន័យនេះបង្ហាញថា រដ្ឋាភិបាលប្រធានាធិបតី Tsai Ing-wen មានឆន្ទៈអនុវត្តច្បាប់ដាច់ដោយឡែក ប្រឆាំងនឹងការរីករាលដាលនៃមេរោគ ដែលបានឆ្លងដល់មនុស្សជាង ១.៣០០ នាក់ និងបានសម្លាប់មនុស្ស ៨០ នាក់នៅក្នុងប្រទេសចិនដីគោក។
ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដែលកំពុងបន្តគឺជាពេលវេលាគ្រោះថ្នាក់ ជាពិសេសសម្រាប់ការឆ្លងមេរោគ ពីព្រោះប្រជាជនតៃវ៉ាន់ជាច្រើន បានជួលធ្វើការនៅដីគោក ត្រឡប់មកផ្ទះវិញ ដើម្បីចំណាយពេលជាមួយគ្រួសារ៕