កីឡាករបាល់បោះដ៏ល្បីឈ្មោះKobe Bryant ជាមួយកូនស្រីស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

(អាមេរិក)៖កីឡាករបាល់បោះNBAដ៏ល្បីឈ្មោះ លោក Kobe Bryant បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ ខណៈឧទ្ធម្ភាគចក្រមួយគ្រឿងរបស់លោកបានធ្លាក់ និងឆាបឆេះអណ្តាតភ្លើងនៅឯជាយទីក្រុង Los Angeles ដោយបានសម្លាប់មនុស្សទាំងអស់ ៩នាក់នៅលើឧទ្ធម្ភាគចក្រនោះ។

គួរបញ្ជាក់ថាលោក Bryant អាយុ ៤១ ឆ្នាំបានធ្វើដំណើរជាមួយកូនស្រីអាយុ ១៣ ឆ្នាំរបស់គាត់ឈ្មោះ Gianna និងអ្នកដំណើរ រួមជាមួយអ្នកបើកបរយន្តហោះ ៧នាក់ផ្សេងទៀតនៅពេលឧទ្ធម្ភាគចក្រ Sikorsky S-76 របស់ពួកគេ។ លុះក្រោយមកឧទ្ធម្ភាគចក្រ បានធ្លាក់ចូលជ្រលងភ្នំរាបស្មើរមួយនៅរដ្ឋ Calabasas ភាគខាងលិចទីក្រុង Los Angeles។ នៅក្នុងហេតុការណ៍នោះ មិនមាននរណាម្នាក់នៅរស់រានមានជីវិតឡើយ៕

សូមជម្រាបថា លោកKobe Bryant ជាម្ចាស់ជើងឯក NBA ៥ ដង និងជាម្ចាស់មេដាយមាសអូឡាំពិក ២ដង ត្រូវបានគេចាត់ទុកជាកីឡាករលេងបាល់បោះដ៏អស្ចារ្យបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រ ជាជនលេចធ្លោម្នាក់ នៅក្នុងក្រុមបាល់បោះ Los Angeles Lakers៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds