ខ្នោះដៃអាល័យស្នេហ៍!! បុរសដែលធ្លាប់ដៀលប្រមាថ សមត្ថកិច្ច និងដេញវាយ អ្នកកាសែត ថ្ងៃនេះជាប់ខ្នោះ សមត្ថកិច្ចសារជាថ្មី ក្រោយផឹកស៊ីស្រវឹង បង្កហិង្សា លើ អ្នកជិតខាង
បន្ទាប់ពីទទួលបានខំមិន ពីប្រជាពលរដ្ឋនៅក្នុងផេករបស់ឯកឧត្តមស្នងការ ស ថេត លេីករណីបុរសម្នាក់ផឹកស្រាស្រវឹង បង្ករ ហឹង្សា ដាក់អ្នកជិតខាង ដោយការគប់ចានគប់កែវបង្ករជារបួសស្នាមភ្លាម ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានដល់ប៉ុស្តិ៍ កម្លាំងប៉ុស្តិ៍អូបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះទៅដល់កន្លែងកេីតហេតុភ្លាម ដេីម្បីនាំខ្លួនជនប ង្ករ យកមកសួរនាំបន្ថែមនៅប៉ុស្តិ៍អូបែកក្អម ។
ដោយឡែកបុរសម្នាក់នេះត្រូវគេស្គាល់ថាឈ្មោះ ចាន់ ដារី ធ្លាប់មានរឿងកក្រើបណ្តាញសង្គមហ្វេសបុក កាលពីប៉ុន្មានខែមុនមកហើយ តែនៅតែមិនរាងចាល
ដែលលើកមុន ធ្លាប់ឈ្លោះ និងប្រើកាយវិការ មិនសមរម្យដាក់សមត្ថកិច្ច និងបានដេញ វាយ គប់ដុំថ្មនិងស្បែកជើងលើអ្នកកាសែត កំពុងចុះយកព័ត៌មានបណ្ដាលឲ្យផ្អើលពេញផ្លូវ ច្រមុះជ្រូកក្បាលថ្នល់ ដោយសារខឹង រឿងថតគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែបើតាមម្តាយ និងប្រពន្ធវិញថា ជននេះមានសតិមិនសូវគ្រប់ ហើយធ្លាប់ បញ្ជូ នទៅមណ្ឌល បន្សាប គ្រឿង ញៀន ៦ ដងមកហើយ ទាំងម្តាយ និងប្រពន្ធសុំអោយសមត្ថកិច្ចយោគយល់ និងអោយបញ្ជូនម្តងទៀតទៅមណ្ឌលឱកាសខ្ញុំ ។
https://www.facebook.com/khsabay1/videos/2263575480637825/?t=0
ផឹកស្រវឹងប្រើគ្រឿងញៀនលើសកម្រិត បើករថយន្តបញ្ច្រាសទិសរេពេញផ្លូវ ផ្ទុះហិង្សាដេញវាយយកដុំថ្ម និងស្បែកជើងគប់អ្នកកាសែតផ្អើលពេញផ្លូវ សមត្ថកិច្ចមិនហ៊ានឃាត់នៅឈរមើលព្រោះជាកូនអ្នកធំមិនហ៊ានប៉ះ
Posted by News 2st on Saturday, June 22, 2019