Breaking News: គិតត្រឹម​ម៉ោង ១០យប់នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​រលាកសួត​ Corona ប្រភេទថ្មីនៅ​ចិន​បាន​កើនដល់ ២០៧០នាក់ (កើនឡើង ៧០០នាក់ធៀប​នឹង​ម្សិលមិញ)

Breaking News: គិតត្រឹម​ម៉ោង ១០យប់នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​រលាកសួត​ Corona ប្រភេទថ្មីនៅ​ចិន​បាន​កើនដល់ ២០៧០នាក់ (កើនឡើង ៧០០នាក់ធៀប​នឹង​ម្សិលមិញ) អ្នក​ស្លាប់ឡើងដល់ ៥៦នាក់ ខណៈករណីឆ្លង​នៅប្រទេស​ផ្សេង​ៗសរុបឡើងដល់ ៣៧ករណី (ថៃច្រើនជាងគេ – ៨ករណី)

អាជ្ញាធរ​ចិន​បាន​ចាត់វិធានការ​ជាបន្តបន្ទាប់ ដោយបានបិទ​ទីក្រុង​កាន់តែ​ច្រើន ជុំវិញ​ក្រុង​វូហាន ដែល​ជា​ចំណុច​ចាប់ផ្តើម​ នៃ​ការផ្ទុះរាតត្បាតជំងឺនេះ។ ក្នុងនោះគឺ​បិទមធ្យោបាយ​ធ្វើដំណើរ ដូចជា យន្តហោះ រថភ្លើង និង​ផ្លូវចេញ​ពីទីក្រុង​ជាង ១០ ដែល​កំពុង​កើតមាន​ករណី​ឆ្លងមេរោគ កូរ៉ូណាវីរុស ខណៈដែលទីក្រុងទាំងនោះមានប្រជាជនសរុប​ជាង ៥៦លាននាក់។

ការបិទ រារាំង​ប្រជាជនដល់​ទៅ​៥៦​លាននាក់ មិន​ឲ្យ​ធ្វើ​ដំណើរ​ចាកចេញ ពី​ទីក្រុងដែលខ្លួនរស់នៅ ដោយសារ​តែខ្លាច​ឆ្លងរីករាល​ដាល​មេរោគ Corona គឺ​ជា​ចំណាត់ការ​ដ៏ធំ​សម្បើម ​មិនធ្លាប់​​មាន ក្នុង​ប្រវត្តិ​ជំងឺរាតត្បាតលើ​ពិភពលោក។

ក្រសួងហិរញ្ញវត្ថុចិនបាននិយាយនៅថ្ងៃអាទិត្យនេះថាគ្រប់ផ្នែកទាំងអស់នៃនាយកដ្ឋានរបស់ខ្លួនបានត្រៀមថវិកាសរុបចំនួន 11.22 ពាន់លានយន់ (ប្រហែល 1.6 ពាន់លានដុល្លារអាមេរិក) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ដ៏សាហាវនេះ ៕

Image may contain: one or more people and people standing

No photo description available.

No photo description available.

Image may contain: one or more people and indoor

No photo description available.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds