បែកធ្លាយវីដេអូ គិលានុបដ្ឋាយិកាចិនម្នាក់និយាយថា អ្នកមានជំងឺឆ្លង កូរ៉ូណាវីរុស មានខ្ទង់៩ម៉ឺននាក់ឯណោះនៅចិន

មួយរយះកាលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ក្រោយវីដេអូរបស់គិលានុបដ្ឋាយិកាចិនម្នាក់បាននិយាយរៀបរាប់ពីស្ថានភាពជំងឺឆ្លងរាតត្បាត កូរ៉ូណាវីរុសដ៏សាហាវ ដែលកំពុងតែវាយប្រហារនៅឯប្រទេសចិន។ យោងតាមការបញ្ជាក់ពីគិលានុបដ្ឋាយិកា ដែលកំពុងតែបំពេញការងារនៅឯតំបន់ផ្ទុះជំងឺឆ្លងនោះបានឲ្យដឹងថា បច្ចុប្បន្នអ្នកមានជំងឺឆ្លងរាតត្បាត កូរ៉ូណាវីរុស មានខ្ទង់ប្រមាណ៩ម៉ឺននាក់ឯណោះ។ ប្រសិនបើអ្នកមាននរណាម្នាក់មានផ្ទុកវីរុសនោះ ហើយមិនទទួលបានការការពារទាន់ពេលទេនោះ វានឹងឆ្លងរាលដាលយ៉ាងលឿនតែម្តង។

គិលានុបដ្ឋាយិកា ណែនាំពលរដ្ឋចិនថា នាពេលបច្ចុប្បន្ននេះបើមិនចាំបាច់ កុំធ្វើដំណើរចេញក្រៅផ្ទះ កុំហូបចុកក្រៅផ្ទះ ដើម្បីការពារសុវត្ថិភាព។ ជុំវិញវីដេអូមួយនេះដែរ យើងនៅមិនទាន់ឃើញមានការបញ្ជាក់អះអាងណាមួយពីរដ្ឋាភិបាលចិនថា ការរៀបរាប់របស់គិលានុបដ្ឋាយិកានោះជាការពិតឬក៏យ៉ាងណានោះទេ? ប៉ុន្តែជាចាំបាច់ គឺត្រូវតែការពារ ប្រសើរជាងព្យាបាល។

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលបច្ចុប្បន្ន អ្នកស្លាប់ដោយសារវីរុសកូរ៉ណានោះកើនឡើងដល់៤១នាក់ហើយនៅប្រទេសចិន និងមានអ្នកឆ្លងកើនដល់ជិត ១ ៤០០នាក់ទូទាំងពិភពលោក៕អត្ថបទ៖គឹមស្រ៊ិន

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open