(ព័ត៌មានលម្អិត)៖កើតក្តីប្រច័ណ្ឌ ប្តីអាក.សម្លាប់ប្រពន្ធ មិនបានសម្រេច រួចរត់ទៅ ចងកសម្លាប់ខ្លូនឯង បានដោយជោគជ័យ

(ប៉ៃលិន)៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារតែប្តីចិត្តអាក្រក់ កើតក្តីប្រច័ណ្ឌប្រពន្ធខ្លូន ថាមានប្រុសថ្មី ក៍យកកូនកាំបិតចិតបន្លែ អាករ សម្លាប់ប្រពន្ធចោល តែមិនស្លាប់ ដោយខ្លូនជាប្តីនឹកស្មានថាប្រពន្ធខ្លូនស្លាប់ ក៍សម្រេចចិត្ត ចងកសម្លាប់ខ្លូនឯង បានជោគជ័យ។ ហេតុការណ៍បង្ក ឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ កាលពីមុនក្រុមគ្រួសារជនរងគ្រោះ មិនមានដែលមានរឿងអ្វី បង្កជាទំនាស់គ្រួសារធ្ងន់ធ្ងរនោះទេ ប៉ុន្តែក្រោយពីប្តីស្ត្រីរងគ្រោះ ចេញទៅធ្វើការងារនៅខេត្តព្រះសីហនុ បានប៉ុន្មានខែ ត្រលប់មកវិញ ក៍មានរឿងមិនចេះឈប់ ច្រើនតែឈ្លោះប្រកែកគ្នា មានពេលខ្លះ ស្ត្រីរងគ្រោះ រត់ទៅប្រាប់មេភូមិ ឲ្យមកជួយដោះស្រាយទៀតផង ដោយស្ត្រីរងគ្រោះ បានប្រាប់មេភូមិថា ប្តីគាត់ប្រច័ណ្ឌ និងអាចប្រើប្រាស់គ្រឿងញៀន ទៀតផង ។

ប្រភពព័ត៌មាន បានបន្តថា៖ស្ត្រីរងគ្រោះ ជាអ្នកលក់ដូរ នៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិន ហើយនៅថ្ងៃកើតហេតុនេះ ដូចជាមិនលឺសូរបញ្ហាឈ្លោះប្រកែកគ្នានោះទេ ហេតុអ្វីក៍កើតជាអំពើហិង្សា សម្លាប់ប្រពន្ធខ្លូន រួចរត់ទៅចងក សម្លាប់ខ្លូនដូច្នោះ ។
បើតាមលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា៖ នៅវេលាកើតហេតុខាងលើ ពិតជាមានករណីឃាតកម្មមួយ ដែលបង្កឡើងដោយបុរស ជាប្តី អាករ សម្លាប់ប្រពន្ធខ្លូន ប៉ុន្តែមិនបានសម្រេច រួចរត់ទៅចងករ សម្លាប់ខ្លូនឯងប្រាកដមែន ដែលករណីនេះ កើតឡើងនៅចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកអធិការក្រុងប៉ៃលិន បានបន្តថា៖ ជនស្ស័យឈ្មោះ គង់ ញឹប ភេទប្រុស អាយុ ៤៧ឆ្នាំ ត្រូវជាប្តី ស្លាប់ចងក ក្រោយពីប្រព្រឹត្តល្មើសសម្លាប់ប្រពន្ធ មិនបានសម្រេច ចំណែកស្ត្រីរងគ្រោះឈ្មោះ វង់ នឹម អាយុ ៥០ឆ្នាំ ជាប្រពន្ធ របួសធ្ងន់ ត្រូវបានដឹក បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ទាំងពីរនាក់ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ ដោយមានកូនក្នុងបន្ទុកចំនួន៤នាក់ ផងដែរ។ លោកអធិការនគរបាលក្រុងប៉ៃលិន ក៍បានបញ្ជាក់ដែរថា បើយោងតាមការបំភ្លឺរ របស់កូនជនរងគ្រោះ បានអោយដឹងថា ឱពុករបស់ខ្លួន បានយកកាំបិត អាករម្តាយ បន្ទាប់មក ក៍រត់ទៅចងកសម្លាប់ខ្លួន ដោយខ្សែអង្រឹង នៅដើមអំពិលក្នុងចំការតែម្តង ហើយករណីឃាតកម្ម មិនសម្រេចនេះ ជាការសន្និដ្ឋាន ជំហ៊ានដំបូង មកពីមូលហេតុ ការប្រច័ណ្ឌ ។

បច្ចុប្បន្ន កម្លាំងជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងអធិការដ្ឋាននគរបាលក្រុង កំពុងធ្វើការពិនិត្យ នៅកន្លែងកើតហេតុ ហើយប្រគល់សពឲ្យសាច់ញាតិ្ត យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ដោយ៖ សេង សុវណ្ណារិទ្ធ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds