សាហាវណាស់ ! អ្នកជំនាញសុខភាពថា កូរ៉ូណាវីរុស អាចសម្លាប់មនុស្ស៦៥លាននាក់ប្រើពេលតែ ១ឆ្នាំកន្លះ
(អាមេរិក)៖ បើយោងតាម លោក Eric Toner ដែលជាអ្នកវិទ្យាសាស្រ្តនិងជាអ្នកជំនាញសុខភាព នៅមជ្ឈមណ្ឌលសុវត្ថិភាពសុខភាពអាមេរិកបានឲ្យដឹងថាក្រុមការងារលោកបានធ្វើការស្រាវជ្រាវគំរូលើវីរុសនេះតាមរយៈស្រាវជ្រាវលើប្រព័ន្ធកុំព្យូរទ័រ ហើយរកឃើញទិន្នន័យនៃ វីរុស Coronavirus នេះអាចនឹងសម្លាប់មនុស្សទូទាំងពិភពលោកប្រមាណ ៦៥លាននាក់ក្នុងរយៈពេលតែមួយឆ្នាំកន្លះប៉ុណ្ណោះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមករា នេះ អ្នកឆ្លងជំងឺមានដល់ទៅជាង១៣០០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៤១នាក់ ដែលស្ថិតនៅក្នុងប្រទេសចិនទាំងអស់។ ក្រៅពីប្រទេស៤នៅអាស៊ានមានដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងចិន ព្រមទាំងប្រទេស តំបន់ផ្សេងទៀតដែលរកឃើញវត្តមានកូរ៉ូណាវីរុសរួមមាន ហុងកុង បារាំង តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និងនេប៉ាល់៕
ដោយ៖ ស៊ាងម៉ី