ម្ចាស់ក្លឹប Barcelona សង្ឃឹមថា Guardiola នឹងវិលត្រលប់មកវិញ
ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 6:15PM
ម្ចាស់ក្លឹប Barcelona លោក Josep Maria Bartomeu បាននិយាយថា Pep Guardiola នឹងតែងតែត្រូវបានស្វាគមន៍នៅ Camp Nou។
/5ca85861e34df_1554536520_large.jpg)
Ernesto Valverde គ្រូបង្វឹកបច្ចុប្បន្នរបស់ Barca បានចុះហត្ថលេខាបន្តកុងត្រាជាមួយក្លឹបកាលពីដើមខែនេះ ប៉ុន្តែលោក Bartomeu និយាយថាកន្លែងសម្រាប់គ្រូបង្វឹកបច្ចុប្បន្នរបស់ Man City ក្នុងការវិលត្រលប់មកកាន់ទឹកដីកាតាឡាន់វិញនៅតែមាន។
ម្ចាស់ក្លឹបឈ្នះពាន Champions League ៥សម័យកាលនិយាយថាមិនមែនក្លឹបមិនត្រូវការលោកទេ ប៉ុន្តែ Guardiola ខ្លួនឯងជាអ្នកសម្រេចចិត្តដើរចេញពីក្លឹបយក្សអេស្ប៉ាញ។Bartomeu បានប្រាប់ ESPN ថា “គាត់ [Guardiola] បានសម្រេចចិត្តចាកចេញ ហើយពិតណាស់នៅពេល Barca ស្វែងរកគ្រូបង្វឹកថ្មី ខ្ញុំប្រាកដណាស់ថាគាត់នឹងក្លាយជាបេក្ខភាពរបស់ក្រុមប្រឹក្សាភិបាល”។Guardiola បានចំណាយពេល ១១ ឆ្នាំនៅក្លឹប Barcelona ក្នុងនាមជាកីឡាករ ដោយឆ្លងកាត់ជាថ្នាលយុវជនរបស់ក្លឹប។
/5ca85862d6333_1554536520_large.jpg)
លោកបានបញ្ចប់អាជីពជាកីឡាករបន្ទាប់ពីលេងនៅ អ៊ីតាលី កាតា និង ម៉ិកស៊ិក មុនពេលលោកត្រលប់មកដឹកនាំក្រុម Barcelona B និង ក្រោយមកលោកបានដឹកនាំ Barcelona ឈុតធំ ជួយឲ្យក្លឹបឈ្នះពានចំនួន១៤ ក្នុងរយៈពេល ៤ រដូវកាលមុនធ្វើដំណើរទៅកាន់ Bayern Munich៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន