ព័ត៌មានបឋម៖ ប្តីចិត្តដាច់ អាករសម្លាប់ប្រពន្ធ ប៉ុន្តែមិនស្លាប់ រួចចង-ក សម្លាប់ឯង បានសម្រេច សង្ស័យកើតក្តីប្រច័ណ្ឌ និងប្រើប្រាស់គ្រឿងញៀន

(ប៉ៃលិន)៖ ប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់ ត្រូវបានប្តីចិត្តមា អាករសម្លាប់ ប៉ុន្តែមិនបានសម្រេច ត្រូវបានអ្នកជិតខាងដឹក ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ចំណែកប្តីចិត្តមារ និកឃើញថាប្រពន្ធប្រហែលជាស្លាប់ ក៍សម្រេចចិត្តទៅចង កសម្លាប់ខ្លូនឯង ដោយខ្សែអង្រឹង ទៅនិងដើមអំពិលក្បែរផ្ទះក្នុងចំការខ្លូនឯង ។ហេតុការខាងលើនេះ បានកើតឡើងប្រហែលម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមព័ត៌មានពីលោក វ៉ាន់ មេភូមិអូតាពុកក្រោម សង្កាត់ទូលល្វា បានឲ្យដឹងថា៖ កាលពីប៉ុន្មានថ្ងៃមុន ស្ត្រីរងគ្រោះជាប្រពន្ធ បានទៅប្តឹងលោក ឲ្យជួយដោះស្រាយបញ្ហាក្នុងគ្រួសារ ដោយចេះតែរកម្មរកូស រស់នៅមិនចុះសម្រុងនិងគ្នា ដែលប្រពន្ធសង្ស័យថា ប្តីខ្លូនអាចប្រើប្រាសើគ្រឿងញៀន ព្រោះនិយាយមិនដែលចេះត្រូវគ្នា ក្នុងគ្រួសារនោះទេ ចាប់តាំងពីជនបង្កជាប្តី មកពីធ្វើការងារនៅខេត្តព្រះសីហនុ ។ លោកបន្តថា៖ ប្តីដែលអាករសម្លាប់ប្រពន្ធឈ្មោះ គង់ ញ៉ិប អាយុ៤៨ឆ្នាំ ជាកសិករ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ វង់ នីម អាយុ៥០ឆ្នាំ មានកូន៤នាក់ រស់នៅនៅភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះដល់ទីតាំងកើតហេតុខាងលើ បានឲ្យដឹងថា៖ ករណីនេះ សមត្ថកិច្ច មិនទាន់កំណត់ចម្លើយ ថាមកពីមូលហេតុអ្វី ឲ្យពិតប្រាកដ បាននោះទេ ព្រោះស្ត្រីរងគ្រោះជាប្រពន្ធ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកកូនៗជនរងគ្រោះ ក៍មិនទាន់ចេញពីរៀននៅឡើយដែរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds