ស៊ែរមួយទៅ ! ដើម្បីឲ្យបងប្អូនយើងបានដឹងពីវិធីការពារជំងឺ កូរ៉ូណាវីរុសប្រភេទថ្មី ដែលរាតត្បាតជិតទឹកដីកម្ពុជា
(ភ្នំពេញ)៖ យោងតាមការចេញផ្សាយរបស់ នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង (CDC) ដើម្បីការបង្ការចំលង កូរ៉ូណាវីរុសប្រភេទថ្មី ៖
១. ឧស្សាហ៏លាងដៃ ដោយអាល់កុល ហ្សែល ឬសាប៊ូនិងទឹក
២. ពេលក្អក និងកណ្តាស ខ្ទប់មាត់និងច្រមុះ ដោយកែងដៃ ឬក្រដាស ឬកន្សែង ក្រមា និងលាងដៃ
៣. ជៀសវាងប៉ះពាល់ជាមួយបុគ្គលទាំងឡាយណាដែលមាន រោគសញ្ញាគ្រុនក្តៅ និងក្អក
៤. បេីអ្នកមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហេីម សូមរកការព្យាបាលឱ្យឆាប់ និងប្រាប់ពីប្រវត្តិនៃការធ្វេីដំណេីរដល់គ្រូពេទ្យ
៥. សូមកុំប៉ះពាល់សត្វរស់ និងផ្ទៃទាំងឡាយមានដាក់សត្វរស់
៦. សូមកុំបរិភោគសាច់ឆៅ និងស៊ុតឆៅ
៧. អនុវត្ត៏អនាម័យខ្ជាប់ខ្ជួន ក្នុងការសំលាប់សត្វចំអិនសាច់ និងដាក់ដោយឡែកអាហារឆៅ និងអាហារឆ្អិន
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
អ្នកនាំពាក្យក្រសួងសុខាភិបាល ។
គិតត្រឹមវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៥ ខែមករា នេះ អ្នកឆ្លងជំងឺមានដល់ទៅជាង១៣០០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៤១នាក់ ដែលស្ថិតនៅក្នុងប្រទេសចិនទាំងអស់។ ក្រៅពីប្រទេស៤នៅអាស៊ានមានដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងចិន ព្រមទាំងប្រទេស តំបន់ផ្សេងទៀតដែលរកឃើញវត្តមានកូរ៉ូណាវីរុសរួមមាន ហុងកុង បារាំង តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និងណេប៉ាល់៕
ដោយ៖ ស៊ាងម៉ី