លោក ពេជ្រ ស្រស់ សរសេរកំណាព្យក្រើនរំលឹកខ្មែរមួយចំនួនដែលវង្វេងប្រពៃណី វប្បធម៌ ឲ្យភ្ញាក់រលឹកឡើងវិញ
ក្នុងឪកាសចូលឆ្នាំចិននេះ ប្រជាជនខ្មែរភាគច្រើនបានសែនម្ហូបអាហារនៅថ្ងៃបុណ្យចូលឆ្នាំន។ក្នុងនោះផងដែរ លោក ពេជ្រ ស្រស់ បានជូនកំណាព្យមួយទាក់ទងទៅនិងវប្បធម៌ខ្មែរពីជំនាន់ដើម។ដោយយោងតាមគណនីហ្វេសបុកលោក ពេជ្រ ស្រស់ បានបង្ហោះថា៖
ខ្មែរលិច ខ្មែរកើត ខ្មែរអង្គរ ខ្មែរមិនដែល
ទ្របរទេសណាទេ ប៉ុន្តែឥឡូវខ្មែរខុស
ប្លែកម្លេសទេ ខ្មែរដើរចូលគេដោយគេ
មិនហៅ
របស់ខ្លួនឯងមិនប្រឹងរក្សា ខ្មែរចង់ហឺ
ហារតែរបស់គេ ប្រយ័ត្នមាសមេ ខ្មែរ
បាត់សញ្ញាណរបស់ខ្លួនឯង
ពេលខ្លួននៅក្រ បន្ទោសដូនតា មិន
ជួយរក្សាតម្កើងកូនចៅ ដល់ខ្លួនឡើង
មានភ្លេចអស់ញាតិផៅ ព្រោះតែដំបៅ
ជម្ងឺត្រាប់គេ
ខ្មែរអើយភ្ញាក់ឡើង រឿងតម្កើងគេ គឺ
មិនគង់ទេ គេយកខ្ទេច យកខ្ទីហើយ
ព្រោះខ្មែរកន្ទើយនឹងរបស់ខ្លួនឯង ។
ពេជ្រ ស្រស់ ២៤/០១/២០២០