លោក នុត សាវនា ព្រហើនណាស់ សុទ្ធតែប្រើពាក្យអូសកមន្រ្តីក្រសួងសង្គមកិច្ចឲ្យទៅមើលក្មេងៗជាប់ពន្ធនាគារ

លោកអ្នកនាងមួយចំនួនដឹងហើយថា ប៉ុន្មានថ្ងៃមុននេះគឺ ព្រឹត្តិការណ៍ក្មេងស្រីទំនើង៤ នាក់បានប្រើហិង្សាលើក្មេង ស្រីស្លូតត្រង់ម្នាក់ ហើយ បានបញ្ចប់រឿងត្រឹមបង់លុយ2000$ ប៉ុន្តែមិនបានបញ្ចប់ដូចការគិតនោះទេ ពីព្រោះមានលោក ពេជ្រ ស្រស់ ចេញមុខឲ្យបន្តរឿងនេះទៅតុលាការ ហើយរឿងនេះក៏បានបន្ត ទៅតុលាការពិតមែន។

ទទឹមនឹងនេះស្រាប់តែលោក នុត សាវនា ដែល ជាអ្នកនាំពាក្ យអគ្គនាយកដ្ឋានពន្ធនាគារ បានចេញមុខមកវាយប្រហារលោក ពេជ្រ ស្រស់ ទាំងងងឹតងងុលគ្មានចេះច្បាប់ ស្រុកទេសអីបន្តិចសោះ ថែមទាំងប្រើសម្តីយ៉ាង ឈ្លើយទៀតផងទៅលើ មន្រ្តីក្រសួងសង្គមកិច្ច ថា “សូមអូសកមន្រ្តីសង្គមកិច្ចទៅមើលពួកក្មេងៗជាប់គុកផង”។

ការប្រើសម្តី បែបនេះរបស់លោក នុត សាវនា ត្រូវគេមើលឃើញថាគឺលោក នុត សាវនា បានសំដៅលើមន្រ្តីសង្គមកិច្ចមិនយកចិត្តទុកដាក់លើក្មេងៗជាប់គុកទាំងនោះទេ គឺសុទ្ធ តែពួកមន្រ្តីចោលម្សៀតតែម្តង បើតាមមហាជនជជែកតៗគ្នាអំពីសម្តីរបស់ លោក នុត សាវនា លើមន្រ្តីក្រសួងសង្គមកិច្ច។

ករណីនេះដែរ លោក ពេជ្រ ស្រស់ បានផ្តាំផ្ញើទៅលោក សក់ ស៊ីថា ឲ្យណែនាំលោក នុត សាវនា ដើម្បីឲ្យលោក នុត សាវនា មានឥរិយាបទ សមជាមន្រ្តីប្រកបដោយ ក្រមសីលធម៌។

Image may contain: 1 person, sitting and text

Image may contain: 2 people, people sitting

Image may contain: one or more people and closeup

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds