(បញ្ជាក់អត់មានឈុត៥ថ្នេរទេ រឿងគឺជារឿងពិត)Full MV បទថ្មី ហេតុអ្វីកុហក់ថាគ្មានសង្សារ របស់នាយ ចឺម បានចេញជាផ្លូវការហេីយ(មានវីដេអូ)
ប្រិយមិត្ត និងមហាជនជាច្រេីនបានស្គាល់ច្បាស់រួចមកហេីយ នាយ ចឺម គឺជាតារាចម្រៀងដ៏មានឈ្មោះល្បីមួយរូបក្នុងផលិតកម្មសាន់ដេ ដែលមានសម្លេងធ្ងន់ ស្រែកបានខ្ពស់ ធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍ ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងសម្បើមតែម្តង ពីពុកម៉ែ បងប្អូន និងទស្សនិកជនទូទាំងប្រទេស ។
ដោយឡែក កាលពីពេលថ្មីៗនេះ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកទាំងមូលបានមានការផ្ទុះកក្រើកជាខ្លាំង ទាក់ទងនឹង ក រ ណី នាយ ចឺម ដែលត្រូវបានអតីតកីឡាករបាល់ទាត់ដ៏ល្បីមួយរូប បាន វា យ ចំក្បា ល រង រ បួ ស ៥ថ្នេ រ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បេីទោះបីជានាយ ចឺម ត្រូវ រង នូវ រ បួ ស បែ ក ក្បា ល យ៉ាងនេះក្តី ក៏តារាចម្រៀងក្នុងផលិតកម្មសាន់ដេរូបនេះ នៅតែបន្តកិច្ចការងាររបស់ខ្លួន ដូចជាការសម្តែងខនសឺតនៅតាមបណ្តាកម្មវិធីផ្សេងៗ ដោយមិនបានលុបចោលនោះទេ ដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន និងមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងតែម្តងចំពោះការខិតខំប្រឹងប្រែងមួយនេះ។
ទន្ទឹមនឹងនេះដែរ រឿងអាក្រ ក់បានរំលងផុតទៅមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង តារាចម្រៀងរូបនេះក៏បានចេញបទថ្មីមានចំណងជើងថា”ហេតុអ្វីអូនកុហក់ថាគ្មានសង្សារ” ដែលបទនេះមានអត្ថន័យស្រដៀងនឹងរឿងរ៉ាវរបស់ខ្លួន រហូតធ្វើឲ្យមហាជនជាច្រេីនមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះខ្លឹមសារនៃបទចម្រៀង ពិតជាចាក់ដោតខ្លាំងតែម្តង ក្រោយពីបានសណ្តាប់រួចនោះ។
យ៉ាងណាមិញ បន្ទាប់ពីមានការទន្ទឹមរង់ចាំពីមហាជនជាច្រេីន ចំពោះ Full MV បទ ហេតុអ្វីកុហក់ថាគ្មានសង្សារ? អស់រយៈពេល២០ថ្ងៃមកនេះ ពេលនេះបានលេចចេញជាផ្លូវការហេីយ។ ចង់ដឹងថាសា ច់រឿងបែបណា កំសត់ និងមានភាពត្អូញត្អែរយ៉ាងណានោះ សូមប្រិយមិត្តរីករាយទស្សនានូវដូចតទៅ។អត្ថបទ៖ គឹមស្រ៊ិន
ហេតុអ្វីកុហកថាគ្មានសង្សារ? / ច្រៀងដោយ : ចឺម ( FULL MV )
ចេញហើយ FULL MV បទ ហេតុអ្វីកុហកថាគ្មានសង្សារ? ពីលោក ចឺម ។ សូមទស្សានិងសា្តប់កម្សាន្តទាំងអស់គ្នា សូមអរគុណ ។សូមទស្សនានៅលើYoutube : https://www.youtube.com/watch?v=RuDSjIMy800&t=3sបទ : ហេតុអ្វីកុហកថាគ្មានសង្សារ? ( Full MV )ដឹកនាំសម្តែង : គឹម ផល្លីន នឹង ហ៊ាង ម៉េងហួរនិពន្ធទំនុកច្រៀង : ហ៊ាង ម៉េងហួរបទភ្លេង : ផេន បូទីថតដោយ : គឹម ផល្លីនកាត់តរូបភាព : គឹម ផល្លីនច្រៀងដោយ : ចឺម
Posted by Sunday Production on Thursday, January 23, 2020