ជួយស៊ែរលើកទឹកចិត្តគាត់ផង!បុរសចិត្តធម៌ម្នាក់នេះ រើសបានទូរស័ព្ទហើយជិះយកមកឲ្យទៀត

យោងតាមហ្វេសប៊ុករបស់លោក Sovann Outdom បានបង្ហោះថា៖

លើលោកនេះមនុស្សល្អដូចប្អូនមានមិនច្រើននោះទេ រើសបានទូរស័ព្ទហើយជិះយកមកឲ្យទៀត 😭♥️

ប្រហែលម៉ោង 5 ខ្ញុំបានទៅទិញទឹកត្រជៀកកាំជូនម៉ាក់ខ្ញុំ នៅឡាក់គី នៅផ្សារ Midtown ផ្លូវ2004។ ខ្ញុំបានភ្លេចទូរស័ព្ទ iPhone 11 Pro Max នៅក្នុងបន្ទប់ទឹក រួចជិះឡានមកដល់ស្ពានអាកាសទួលគោក ទើបដឹងថាភ្លេច 😌 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានខលទៅលេខទូរស័ព្ទខ្ញុំ គាត់ថាខ្ញុំរើសបានក្នុងបន្ទប់ទឹក បងនៅណាខ្ញុំយកទៅឲ្យ ខ្ញុំសួរគាត់ថានៅម្តុំណាបងទៅយក គាត់ថានៅម្តុំពេទ្យសង្ឈ 😞👍 ខ្ញុំជូនសាគុណគាត់តិចតួច គាត់ថាឲ្យខ្ញុំតែ10$បានហើយបង😞👍 ខ្ញុំក៏ជូនសាគុណគាត់ 100$ សម្រាប់ទឹកចិត្តដ៏ធំធេងរបស់គាត់ និង សូមរាប់អានធ្វើជាបងប្អូន ចូលឆ្នាំចិនរួច ខ្ញុំនឹងជួបគាត់ម្តងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងអរគុណប្អូនខ្លាំង ចំពោះទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ប្អូន រើសបានទូរស័ព្ទបងហើយ ខំជិះម៉ូតូយកមកឲ្យបងទៀត។ អូនពិតមនុស្សល្អណាស់ 👍😞🙏

#ទូរស័ព្ទមិនថ្លៃប៉ុន្មានទេ ប៉ុន្តែទឹកចិត្តប្អូនពិតជាមិនងាយរកនោះទេ

#ខំប្រឹងធ្វើល្អជួបតែមនុស្សល្អ_ជឿខ្ញុំទៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលជាប់ទាក់ទង