បន្តសន្លប់ទៀតហើយ! ម្សិលមិញ៤៤នាក់ថ្ងៃនេះ៤៥នាក់ កម្មករកម្មការិនីនៅរោងចក្រ វ៉ូណាមី ស្រុកបាទី បន្តដួលសន្លប់ទៀត…
តាកែវ៖ លោកមូល វិចិត្រ.អភិបាលរងខេត្តតាកែវថ្លែងថានៅព្រឹកថ្ងៃទី២២ខែមករានេះមានកម្មករ.កម្មការិនី៤៥នាក់ទៀតហើយ បានដួលសន្លប់នៅក្នុងរោងចក្រ វ៉ូណាមី.ស្ថិតនៅឃុំសូភី.ស្រុកបាទី.ខេត្តតាកែវ។
ត្រូវបានអាជ្ញាធរបញ្ជូនមកសម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី មណ្ឌលសុខភាពត្រាំខ្នារនិងគ្លីនិកដើមរកា។ គួរបញ្ជាក់ផងដែរ៖ កាលពីថ្ងៃទី២១ខែមករាម្សិលមិញនេះក៏មានកម្មករ.កម្មការិនី បានដួលសន្លប់ចំនួន៤៤នាក់ផងដែរ៕ ចំពោះមូលហេតុគេមិនទាន់ដឹងថាបណ្តាលមកពីអ្វីនៅឡើយទេ។ ប្រសិនបើមានព័ត៍មានបន្ថែមក្រុមកាងារយើងខ្ញុំនឹងធ្វើការអាប់ដេជូនសូមអរគុណ…