អរការពិតអញ្ចឹងសោះ!!រដ្ឋបាលខេត្តកំពង់ចាម រកឃើញថាដើមឈើក្រៀមងាប់តាមសួន គឺដោយសារខ្វះទឹកស្រោច

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែមករា​​​ ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺតបនឹងការផ្សាយព័ត៌មានអំពីដើមឈើរាប់ពាន់ដើម និងស្មៅរាប់ពាន់ម៉ែត្រក្រឡា ដាំលម្អទ្រូងផ្លូវជាតិលេខ៦ ក្នុងទឹកដីខេត្តកំពង់ចាម ងាប់ដោយសារខ្វះទឹកស្រោចស្រព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងសចក្តីបំភ្លឺ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែលទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា មូលហេតុដែលនាំខ្មៅងាប់ គឺដោយសារខ្វះប្រភពទឹកសម្រាប់ដឹកមកផ្គត់ផ្គង់ការស្រោច ចាប់តាំងរដូវប្រាំងចូលមកដល់ ជាពិសេសនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ និងខែមករា ឆ្នាំ២០២០នេះ។ ដូច្នេះទើបធ្វើឲ្យដើមឈើ និងស្មៅ ក្រៀបងាប់​​​ ជាបន្ទាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចេញសេចក្តីបំភ្លឺ កើតឡើងក្រោយពីកាលពីថ្ងៃម្សិលមិញ បានចេញផ្សាយអត្ថបទមួយ មានចំណងជើងថា «ឈើរាប់ពាន់ដើម និងស្មៅរាប់ពាន់ម៉ែត្រក្រឡា ដាំលម្អទ្រូងផ្លូវជាតិលេខ៦ ក្នុងទឹកដីខេត្តកំពង់ចាម ចាប់ផ្តើមងាប់ស្ទើរគ្មានសល់ ដោយសារខ្វះទឹក»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីបំភ្លឺបានរៀបរាប់ថា «កន្លងមកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានទទួលសិទ្ធិពីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានកិច្ចសហការជាមួយរដ្ឋបាលស្រុក ដែលមានការពាក់ព័ន្ធទៅនឹងការថែទាំស្មៅ និងដើមឈើ ដែលបានដាំលម្អលើទ្រូងផ្លូវ​​​ ចាប់ពីព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ចាម ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកបាធាយ និងស្រុកជើងព្រៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីរដូវវស្សាឆ្នាំ២០១៩ ត្រូវបានបញ្ចប់ រដូវប្រាំងឈានចូលមកដល់ អាជ្ញាធរខេត្តបានជំរុញលើកទឹកចិត្តដល់មន្ទីរសាធារណការ និងដឹជញ្ជូនខេត្ត និងរដ្ឋបាលស្រុក ដែលមានការពាក់ព័ន្ធ ឲ្យខិតខំរិះរកគ្រាប់មធ្យោបាយ ដើម្បីរកប្រភពទឹក តែយើងមិនអាចបូមយកមកស្រោចស្រពជាប្រចាំថ្ងៃ ដោយប្រើប្រាស់រថយន្តដឹកទឹក។ រហូតដល់អំឡុងខែធ្នូ និងដើមខែមករា ឆ្នាំ២០២០នេះ ប្រភពទឹកនៅតាមដងផ្លូវនៃស្រុកទាំងពីរខាងលើត្រូវរីងស្ងួត ហើយកន្លែងមួយចំនួនទៀត មានប្រភពទឹក តែយើងមិនអាចបូមយកមកស្រោចស្រពសួនច្បារតាមដងផ្លូវហ្នឹងបានទេ ដោយហេតុថា ប្រភពទឹកទាំងនោះ ត្រូវបានរក្សាទុកសម្រាប់សត្វពាហនៈ និងស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋជាចាំបាច់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើមឈើរាប់ពាន់ដើម និងស្មៅរាប់ពាន់ម៉ែត្រក្រឡា ដាំលម្អទ្រូងផ្លូវជាតិលេខ៦ ពីរង្វង់មូលព្រែកក្តាម ក្នុងស្រុកបាធាយរហូតដល់ផ្លូវបំបែករង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ចាប់ផ្តើមងាប់ស្ទើរគ្មានសល់ ដោយសារខ្វះទឹក នៅក្នុងខែមករា ឆ្នាំ២០២០នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះថា លោកមិនបានដឹងច្បាស់លាស់ពីមូលហេតុ ដែលនាំឲ្យដើមឈើ និងស្មៅទាំងនេះងាប់ឡើយ។ ប៉ុន្តែ លោកនៅចាំបានថា កាលពីក្នុងរដូវវស្សាកន្លងផុតទៅថ្មីៗ ពេលលោកធ្វើដំណើរតាមកំណាត់ផ្លូវលេខ៦នេះ គឺលោកបានឃើញរុក្ខជាតិទាំងនេះ នៅរស់ស្រស់បំព្រងនៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបកស្រាយចំពោះការទទួលខុសត្រូវថា «ផ្លូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង [សាធារណការ និងដឹកជញ្ជូន] ក្រោយពីចប់កិច្ចសន្យាជាមួយហ៊ុនម៉ៅការសាសង់ផ្លូវ និងដាំដើមឈើ»។

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានបដិសេធមិនបកស្រាយសំណួរ អំពីចំនួនដើមឈើ និងមូលហេតុនាំឲ្យដើមឈើ និងស្មៅងាប់ឡើយ ដោយលោកគ្រាន់តែបញ្ជាក់ប្រាប់យ៉ាងខ្លីថា «ខ្ញុំបានឲ្យមន្រ្តីស្រោចហើយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាលោកប្រធានមន្ទីរអះអាងពីការស្រោចទឹកយ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋរស់នៅអមកំណាត់ផ្លូវនេះ បានរៀបរាប់ថា តាំងពីមេឃឈប់ភ្លៀង ឈានចូលរដូវប្រាំង នាខែកញ្ញា ឆ្នាំ២០១៩ ពួកគាត់មិនសូវឃើញសកម្មភាពស្រោចទឹកដាក់ដើមឈើ និងស្មៅឡើយ គឺខុសពីឆ្នាំកន្លងទៅ ដែលសកម្មភាពស្រោចទឹក តែងតែឃើញធ្វើឡើងស្ទើររាល់ថ្ងៃ ដើម្បីថែទាំរុក្ខជាតិឲ្យរស់លូតលាស់ល្អ។

អ្នកដឹងភូមិសាស្ត្រ បាននិយាយថា ពីផ្លូវពីរង្វង់មូលផ្លូវបំបែកព្រែកក្តាម ដល់ផ្លូវបំបែកស្គន់ មានចម្ងាយជាង៣០គីឡូម៉ែត្រ ចំណែកដើមឈើលើទ្រូងផ្លូវវិញ អាចមានចំនួនរាប់ពាន់ដើម និងមានតម្លៃក្នុងរង្វង់២០ដុល្លារក្នុងមួយដើម ទិញនាំចូលពីប្រទេសថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី នៅ ណារ័ត្ន អាយុ៥០ឆ្នាំ អង្គុយក្នុងតូបលក់អីវ៉ាន់ជាប់ចិញ្ចើមផ្លូវជាតិលេខ៦ នាភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បាននិយាយប្រាប់ឲ្យដឹងពីសាវតានៃការដាំ ការថែឈើ និងថែស្មៅ លើផ្លូវនេះថា កាលពីរដូវរាំងស្ងួតឆ្នាំកន្លងទៅ អ្នកស្រីបានសង្កេតឃើញរថយន្តដឹកទឺកក្នុងធុងធំៗ មកស្រោចជាញឹកញាប់ ឬយ៉ាងយូរបំផុត២ទៅ៣ថ្ងៃស្រោចម្តង ប៉ុន្តែ ចូលដល់ដើមរដូវប្រាំងរាំងស្ងួត នាចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ អ្នកស្រីមិនសូវឃើញទេ ហើយអ្នកភូមិចេះតែនាំគ្នាឆ្ងល់ រីឯដើមឈើ និងស្មៅ ចាប់ផ្តើមងាប់បន្តបន្ទាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមួយ ក្រោយពីឈើ និងស្មៅ ចាប់ផ្តើមងាប់ជិតអស់ ស្រាប់តែឃើញរថយន្តដឹកទឹកមួយគ្រឿងមកបាញ់ស្រោចលើដំណាំ ដែលងាប់នេះ ធ្វើឲ្យអ្នកឃើញសម្តែងការហួសចិត្ត ព្រោះវាជាការយឺតពេលទៅហើយ។

ហួសចិត្ត!រដ្ឋបាលខេត្តកំពង់ចាម រកឃើញថាដើមឈើក្រៀមងាប់តាមសួន គឺដោយសារខ្វះទឹកស្រោច

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds