ឪពុកជនរងគ្រោះដែលត្រូវគេវាយដល់ស្លាប់ បង្ហាញការឈឺចាប់២ ករណី ជាពិសេសគឺការកែទម្ងន់ទោសពី…

ដូចប្រិយមិត្តបានដឹងហើយថា អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ស្តីពីករណីហិ ង្សា មានស្ថានទំងន់ (សិស្សនិងសិស្សវៃគ្នាបណ្តាលអោយជនរងគ្រោះស្លា ប់) កើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១៦.៤០នាទី​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របងសាលាAISសង្កាត់ទំនប់ទឹក ។

ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន)ជនជាតិខ្មែ​រ​ ជាសិស្សសាលាAis អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំងAIs ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​ដំណេីររឿង​ មុនកេីតកាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០​ វេលាម៉ោងជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័​បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង​ ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នាវា យគ្នាជាមួយជនសង្ស័យ​ (មានទំនាស់នឹងគ្នារឿងហៅអា​) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវា យគ្នាតែម្ដង​ ខណ:នោះជនរងគ្រោះក៏បា​ន​ដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង​ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្រ្ដ័បញជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លា ប់បាត់ហេីយ។

ហើយមុននេះបន្តិច ឪពុករបស់ក្មេងប្រុសរងគ្រោះ បានបង្ហោះសារផ្តល់ព័ត៌មាន ក៏ដូចជាការឈឺចាប់របស់លោក ដោយលោកបានរៀបរាប់ថា: ការស្លា ប់កូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំមានការឈឺចាប់ជា2ដំណាក់កាល – ការឈឺចាប់ទី1 ឃើញរូបភាពកូនត្រូវជនល្មើស វា យសង្គ្រ ប់មិនអាចតដៃបាន មូលហេតុកូនមាឌតូចជាងគេហើយខ្លួនមានរបួសជើងទើបដួលមូតូបាន5ថ្ងៃ។ -ការឈឺចាប់ទី2 តុលាការបានកែសំណុំរឿងដើម្បី បន្ធូរបន្ថយទម្ងន់ទោស (ពីការធ្វើមនុស្សឃា ត មកដាក់ថាការប្រើ អំពើហឹ ង្សា) រឿងពិត ពេលប៉ូលីសឲ្យខ្ញុំផ្តិតមេដៃខ្ញុំបានអានមើលដោយផ្ទាល់ភ្នែក ដាក់ថា បទចោទ អំពើមនុស្សឃា ត។ ឥឡូវតុលាការបានកែសំណុំរឿងដើម្បីបន្ធូរបន្ថយសំរាលទោសឲ្យជនម្មើ ស មិនដឹងជាមានមូលហេតុអ្វីទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds