ស្គាល់ប្រភេទដ្រូន ដែលធ្លាក់យ៉ាងអាថ៌កំបាំង នៅខេត្តកោះកុងហើយ !
(កោះកុង)៖ ដ្រូនមួយគ្រឿង ដែលបានប្រជាពលរដ្ឋប្រទះឃើញកាលពីល្ងាចថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ នៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុងនោះត្រូវបានប្រភពបញ្ជាក់ពីតម្លៃ និងក្រុមហ៊ុនផលិតវាហើយ ។
បើយោងតាមការស្រាវជ្រាវរបស់កុងទៅឱកាសបានបញ្ជាក់ថាតម្លៃត្រូនដែលធ្លាក់នៅខេត្តកោះកុងនោះចន្លោះពី ២៥ម៉ឺន ទៅ ៣២ម៉ឺនដុល្លារ ស៊េរី Rainbow Drone ឆ្នាំ២០១៥ របស់ក្រុមហ៊ុនចិន។ យន្តហោះនេះមានទំហំតួខ្លួន ៥.១០ម៉ែត្រ ស្លាប់សងខាង ៩.៦០ម៉ែត្រហើយក្រុមបច្ចេកទេសបានសម្រេចដោះគ្រឿងបំបែកចេញដើម្បីងាយស្រួលដែលបញ្ជូនមកភ្នំពេញ ហើយរៀបបញ្ចូលវិញក្នុងគោលដៅស្រាវជ្រាវ។
មូលហេតុនៃការធ្លាក់នេះត្រូវបានគេសន្និដ្ឋានថាបណ្ដាលមកពីអស់ប្រេងឥន្ធនៈ។ ប៉ុន្តែមិនទាន់មានប្រភពណាមួយបានបញ្ជាក់ថា ហេតុអ្វីបានជាវាធ្លាក់មកលើដីខេត្តកោះកុងនោះឡើយ៕