លៀសចំនួន ៥១០ការុងត្រូវបានសមត្ថកិច្ចរឹបអូសពីពលរដ្ឋ ទុកលក់យកលុយបង់ចូលរដ្ឋ

(កំពង់ឆ្នាំង)៖ លៀសចំនួន 510 ក្រុងនៅចំណុចមាត់កំពង់ទឹក ក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ នៅថ្ងៃទី 20 ខែមករាឆ្នាំ 2020 ត្រូវបានសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសម្រេចរឹបអូសលក់ឡៃឡុងបង់ចូលថវិកាជាតិ។ការរឹបអូសនេះធ្វើឡើងនៅពេលនេះប្រជាពលរដ្ឋជាអ្នករកលាសដោយម៉ាស៊ីនខុសច្បាប់ទាំងនោះបានរត់ចោលលាសរបស់ខ្លួនក្នុងពេលសមត្ថកិច្ចចុះមកបង្ក្រាបកាលពីល្ងាចថ្ងៃទី 19 ខែ មីនា។

លោក លីឡា ​នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថាលាសសរុបមានចំនួនជាង 700 ការុងក៏ពិតមែនប៉ុន្តែលាសមួយចំនួនបានខូចគុណភាពនៅសល់តែ 510ការុង ដែលមានគុណភាព

ដូច្នេះហើយតាមឯកសាររបស់ថ្នាក់លើនៅពេលនេះខណ្ឌរដ្ឋបាលជលផលបានសម្រេចរឹបអូសលាសដែលមានគុណភាពចំនួន 510 ការុងត្រូវលក់ឡៃឡុងដើម្បីបានថវិកាបង់ចូលថវិកាជាតិ

នាយខណ្ឌរដ្ឋជលផលបានបញ្ជាក់ថាការកាវលៀសដោយម៉ាស៊ីននេះគឺជាទង្វើខុសច្បាប់ដែលច្បាប់ស្ដីពីជលផលបានហាមឃាត់ដោយការកាវដៃគឺច្បាប់អនុញ្ញាតដូច្នេះការកាវលៀសខុសច្បាប់សមត្ថកិច្ចនឹងបន្តចុះប្រាប់មិនឲ្យកើតមាន។

ចំណែកក្រុមឈ្មួញនាំគ្នាមកទិញយកទៅលក់នៅប្រទេសវៀតណាមនោះក៏ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមិនអនុញ្ញាតឲ្យចូលទៅដឹកលៀសនេះបន្តទៀតដែរ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds