ឌីជេ ឡាយអិន និងបក្សពួកត្រូវបានតុលាការដាក់ពន្ធនាគារពី៤ឆ្នាំដល់១៥ឆ្នាំ រឿងជួញដូគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុក
ជនជាប់ចោទទាំង៤នាក់ជាប់ចោទពីបទ, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាប់អាវុធដោយខុសច្បាប់ ដែលប្រព្រឹត្ត កាលពីវេលាម៉ោង២និង២០ចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក រួមមាន ១.ថ្នាំមេតំហ្វេតាមីន(ICE)ទម្ងន់៣៧៤.៣៩ក្រាម ២.សារធាតុញៀនប្រភេទអ៊ិចស្តាស៊ីចំនួន១៥៦២គ្រាប់ ស្មើទម្ងន់ និង៦០៩.៣៣ក្រាម (សរុបជាង១គីឡូក្រាម) ៣.អាវុធខ្លី១ដើម (ឡុក) ៤.ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿង៕