លោក ពេជ្រ ស្រស់ ចោទជាសំនួរមួយចំនួនទៅកាន់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់តុលាការ

(ភ្នំពេញ)៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចោទជាសំណួរមួយចំនួនទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នូវសំណួរដែលពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីមួយចំនួននៃការអនុវត្តប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរយ៉ាងដូច្នេះ« ខ្ញុំសួរទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
១. តើភាពមិនប្រក្រតីរបស់តុលាការស្ថិតនៅលើចំណុចណា?ឧទាហរណ៍
-សាលាដំបូងគឺបុគ្គល ក ឈ្នះក្តី
-សាលាឧទ្ធរណ៍គឺបុគ្គល ក ចាញ់ក្តី
-តុលាការកំពូលគឺបុគ្គល ក ឈ្នះក្តីវិញ
តើច្បាប់យុត្តិធម៌នៅកន្លែងណា?

បើអង្គហេតុគឺតែមួយ ហើយតុលាការបីថ្នាក់មានម្តងបុគ្គល ក ឈ្នះក្តីនឹងម្តងទៀតបុគ្គល ខ ឈ្នះក្តីវិញ ដូចអន្ទង់អាំង…តើឲ្យរាស្រ្តខ្មែរកក់ក្តៅ
នៅត្រង់ណា ចំពោះតុលការនោះ?

២. រឿងក្តីភាគច្រើន១០ឆ្នាំ,២០ឆ្នាំមិនទាន់ដោះស្រាយចប់ ដោយសារមូលហេតុអ្វី?តាមខ្ញុំដឹងរឿងមានខ្លះសាលក្រម ឬសាលដីកាចូលស្ថាពរហើយ ប៉ុន្តែភាគីចាញ់ក្តី បានប្តឹងពីក្រោមឡើងមកវិញ ទោះបីជាគ្មានភស្តុតាងថ្មីក៏ដោយនោះ………..?
ឧទាហរណ៍រឿងក្តីឈ្មោះ លីម លាងនិងប្រធានអង្គការ ជនជាតិកូរ៉េម្នាក់ដែលតុលាការខេត្តកណ្តាលចាប់ ។

៣.តើអាណត្តិចៅក្រម ព្រះរាជអាជ្ញាប៉ុន្មានឆ្នាំប្តូរម្តង?ហេតុអ្វីមានចៅក្រមខ្លះ៤ឆ្នាំ ឬ ៦ ទៅ ៧ ឆ្នាំ មិនទាន់ប្តូរចេញ..?

៤.បណ្តឹងទៅក្រសួងយុត្តិធម៌ឬឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ករណីខ្លះប្តឹងចូលទៅ រាប់ឆ្នាំ មិនព្រមចាត់ការទាល់តែសោះ តើមកពីកក្តាអ្វីទៅ…?

៥.តើបទល្មើសព្រហ្មទណ្ឌ បែរជាតុលាការមិនចាត់ការ តើខុសច្បាប់ឬទេ? តើក្រសួងយុត្តិធម៌មានចំណាត់ផ្លូវច្បាប់លើព្រះរាជអាជ្ញា ឬតំណាង
អយ្យការណាមិនអនុវត្តច្បាប់ឬទេ?ឧទាហរណ៍ដូចជាករណីយុវតី៤រូបបានប្រើហិង្សាលើអនីតិជនដូចគ្នាហើយមិនមែនប្រើហិង្សាលើកទី១នោះទេ ចុះហេតុអ្វីបានជាតុលាការមិនចាត់ការតាមនីតិវិធីច្បាប់ ? បើគិតថាជាអនីតិជនហើយមិនចាត់ការ តើច្បាប់ចែងអំពីអនីតិជនមកដើម្បីអ្វី ? តើគួរវិសោធនកម្មច្បាប់អនីតិជនចោលដែរឬទេ ? បើចែងមកហើយគ្មានអ្នកអនុវត្តផងនោះ?ច្បាប់តាក់តែងឡើងមកដើម្បីគ្រប់គ្រងមនុស្ស និងរៀបចំសង្គមជាតិ
ឲ្យមានសណ្តាប់ធ្នាប់ ចុះបើមនុស្សបង្ករឿងឲ្យសង្គមបាត់បង់សណ្តាប់ធ្នាប់ ហេតុអ្វីបានជាមិនយកច្បាប់មកដាក់ទណ្ឌកម្មលើអ្នកបង្កហេតុ
ឲ្យសង្គមបាត់បង់សណ្តាប់ធ្នាប់..?ចំលើយ ខ្ញុំនឹងជូននៅតាមក្រោយពេល ឯកឧត្តមរដ្ឋក្រសួងយុត្តិធម៌បានឆ្លើយរួចរាល់» ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open