រំភើបចិត្តណាស់ ! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភដល់ប្អូនស្រី ស្រ៊ុន កែវមរកត ដែលត្រូវបានគេព្រួតវាយនូវថវិកាចំនួន….
(ភ្នំពេញ)៖ ដូចដែរប្រិយមិត្តជាច្រើនបានទទួលជ្រាលជ្រាបរួចមកហេីយ ទាក់ទងនឹងព័ត៌មានដែលកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលយុវសិស្សស្រីម្នាក់ ត្រូវបានយុវតីជេីងខ្លាំងមួយក្រុមបាននាំគ្នា វា យ ទា ត់ ធា ក់ យ៉ាងចាស់ដៃតែម្តងនៅក្នុងថ្នាក់រៀន ខណៈដែលមានសិស្សានុសិស្សជាច្រើន សុទ្ធតែប្រុសៗបាននាំគ្នាឈរមេីល និងមិនព្រមជួយឃាត់គ្នាទាល់តែសោះនោះ។
គូសបញ្ជាក់ថា យុវតី រង គ្រោះ រូបនេះមានឈ្មោះ ស្រ៊ុន កែវមរកត អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ នៅវិទ្យាល័យ ហ៊ុនសែន ប៊ុន រ៉ានី ផ្សារដេីមថ្កូវ ចំណែកឯយុវតីជេីងខ្លាំងគឺមានម្នាក់រៀននៅវិទ្យាល័យទីតាំងកេីតហេតុខាងលើ និង៣នាក់ទៀតរៀននៅសាលាទួនហ្វា ហេីយពេលដែលពួកគេព្រួត វា យ នោះ គឺជាពេលដែលគ្រូៗត្រូវប្រជុំ ទេីបជាឱកាសល្អអោយពួកគេវាយជនរងគ្រោះ យ៉ាងចាស់ដៃតែម្តង។
ទន្ទឹមនឹងនេះដែរ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់យុវតី រង គ្រោះ រូបនេះដែលមានឈ្មោះ ស្រ៊ុន កែវមរកត បានមានការរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោកអ៊ុំខាងកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញមកសួរសុខទុក្ខរូបនាងខ្ញុំ ដែលជា ជន រង គ្រោះ ដល់ផ្ទះ»។
ទន្ទឹមនឹងនេះដែរ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់យុវតី រង គ្រោះ រូបនេះដែលមានឈ្មោះ ស្រ៊ុន កែវមរកត បានមានការរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោកអ៊ុំខាងកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញមកសួរសុខទុក្ខរូបនាងខ្ញុំ ដែលជា ជន រង គ្រោះ ដល់ផ្ទះ»៕