លោក ពេជ្រ ស្រស់៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានឲ្យតុលាការធ្វើរបាយការណ៍ជូនលោករួចហើយ ចំពោះករណីយុវតី៤រូបបានប្រើអំពើហិង្សាលើយុវតី១រូប
(ភ្នំពេញ)៖ បន្ទាប់ពី លោក ពេជ្រ ស្រស់ បានសរសេរលិខិតមួយច្បាប់ជូនឯ.ឧរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីអន្តរាគមន៍ឲ្យមានការអនុវត្តច្បាប់ក្នុងប្រព័ន្ធតុលាការ ចំពោះករណីយុវតី៤រូបបានប្រើអំពើហិង្សាលើយុវតី១រូប នៅវិទ្យាល័យផ្សារដើមថ្កូវ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលទើបតែបែកធ្លាយវីដេអូក្នុងហ្វេសបុក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោយមានការដោះស្រាយបញ្ចប់រឿងត្រឹមបង់លុយ ២០០០$ នោះ ។
ឥឡូវនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានឆ្លើយតប ចំពោះលិខិតរបស់លោក ពេជ្រ ស្រស់ ថា ឯកឧត្តមបានឲ្យតុលាការធ្វើរបាយការណ៍ជូនឯកឧត្តមរួចហើយចំពោះករណីយុវតី៤រូបបានប្រើអំពើហិង្សាលើយុវតី១រូប ហើយឯកឧត្តមរដ្ឋមន្រ្តីនឹងប្រាប់មកលោក ពេជ្រ ស្រស់ អំពីរបាយការ ណ៍នោះនៅថ្ងៃស្អែក។ នេះបើយោងតាមការបង្ហោះនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ផេកផ្លូវការរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៕
ដោយ៖ ស៊ាងម៉ី