លោក ពេជ្រ ស្រស់ បានសរសេរលិខិតអោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ជុំវិញករណីយុវតី៤រូបប្រើហិង្សា ហើយបញ្ចប់រឿងត្រឹមបង់លុយ

(ភ្នំពេញ)៖ មិនទាន់ចប់ត្រឹមនេះទេ ករណីយុវតី៤រូប ជាក្រុមជនប្រើហិង្សាមកលើយុវតី១រូបដោយបញ្ចប់រឿងត្រឹមបង់លុយ ២០០០$នោះឥឡូនេះ ស្រាប់តែលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា

” ជុំវិញករណីយុវតី៤រូប ជាក្រុមជនប្រើហិង្សាមកលើយុវតី១រូបដោយបញ្ចប់រឿងត្រឹមបង់លុយគឺខ្ញុំបាន
បំពេញសិទ្ធិចុងក្រោយរបស់ខ្ញុំរួចរាល់ហើយ ដោយខ្ញុំបានសរសេរលិខិតមួយច្បាប់ជូនឯ.ឧរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីអន្តរាគមន៍ឲ្យមានការអនុវត្តច្បាប់ក្នុងប្រព័ន្ធតុលាការ ហើយលទ្ធផលយ៉ាងណានោះ គឺ ជាភារកិច្ចរបស់អ្នកអនុវត្តច្បាប់.សុំអានលិខិតរបស់ខ្ញុំខាងក្រោមនេះ។ ” ៕

ដោយ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds