សម្តេចតេជោ ហ៊ុន សែន ចង់បានពលរដ្ឋខ្មែរមានសុខភាពល្អ ហើយសម្តេចមានមោទនភាពដែលពលរដ្ឋយើងយកឱកាសសន្តិភាពប្រកបរបររកស៊ីទទួលទានអភិវឌ្ឍន៍សង្គមគ្រួសារ

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2020 នេះនៅលើគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍អរគុណដល់បងប្អូនជនរួមជាតិដែលតែងតែចង់ឱ្យសម្ដេចមានសុខភាពល្អដើម្បីបន្តដឹកនាំប្រទេសរីកចម្រើនទៅមុខទៀត ហើយក្នុងនោះសម្ដេចក៏បានបង្ហាញអំពីកត្តាដែលធ្វើឲ្យសុខភាពរឹងមាំគឺតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។

សម្តេចតេជោបានសរសេរថា «អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលជានិច្ចជាកាលតែងតែចង់បានខ្ញុំមានសុខភាពល្អរឹងប៉ឹង។ ពិតណាស់ រាល់ថ្ងៃក្រៅពីលេងកីឡាវាយកូនគោល គឺខ្ញុំហាត់ប្រាណជាប្រចាំ។ មានសុខភាពល្អដូចសព្វថ្ងៃ ខ្ញុំ អាចបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា«ទន្ទឹមនឹងនេះ ខ្ញុំក៏ចង់បានពលរដ្ឋខ្មែរមានសុខភាពល្អទាំងអស់គ្នា។ ខ្ញុំពិតជាសប្បាយចិត្តដែលបានឃើញបងប្អូនយកឱកាសសន្តិភាពប្រកបរបររកស៊ីទទួលទានអភិវឌ្ឍន៍សង្គមគ្រួសារសារអោយរីកចម្រើនមានបានគ្រប់ៗគ្នា»។
អរគុណសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង