អស្ចារ្យណាស់! បុរសម្នាក់ប្រទះឃើញរូបចម្លាក់សត្វ មករ ជាសត្វដ៏អស្ចារ្យនៅក្នុងរឿងព្រេង នៅកណ្ដាលព្រៃភ្នំគូលេន
បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រាកដជាដឹងហើយថា បុព្វបុរសខ្មែរជំនាន់ដើមបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏មហិមាមិនអាចកាត់ថ្លៃ ដូចជាប្រាង្គប្រាសាទបុរាណ រូបចម្លាក់ វប្បធម៌ប្រពៃណី ជាដើម ពិសេសប្រាសាទបុរាណជាច្រើននៅខេត្តសៀមរាប ដែលជារាជធានីបុរាណរបស់ខ្មែរយើង។
ជាក់ស្ដែងរូបចម្លាក់សត្វមករ ដែលខ្មែរបុរាណបានបន្សល់ទុកនៅកណ្ដាលព្រៃភ្នំគូលេន ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Rithy Angkor បានជួបប្រទះ ហើយបានសរសេររៀបរាប់ថា «ថ្ងៃនេះដើររកឬស្សី បានជួបនិងរូបចម្លាក់សត្វ ម្ករ រឺ មករ មួយនៅកណ្តាលព្រៃភ្នំគូរលេន មិនដឹងតាំងពីរសម័យណាទេ។»
ក្រោយពីឃើញរូបចម្លាក់ដ៏បែបនេះ អ្នកលេងហ្វេសប៊ុកមួយចំនួនបានលើកឡើងថា «សូមឲ្យរាយការណ៍ទៅអជ្ញាធរ ដើម្បីអោយគាត់ទៅអភិរក្សផង!»។ គួរបញ្ជាក់ថា រូបចម្លាក់សត្វ មករ ជាសត្វដ៏អស្ចារ្យនៅក្នុងរឿងព្រេងបែបសាសនាព្រាហ្មណ៍ ផងដែរ។