លោក ពេជ្រ ស្រស់ បង្ហាញក្តីឈឺចាប់ នៅពេលយុវជនយុវនារីរងគ្រោះដោយអំពើហឹង្សា ដោយសារតែការរឹតបន្តឹងវិន័យក្នុងសាលារៀន និងអនុវត្តច្បាប់ក្នុងសង្គមធូររលុង
(ភ្នំពេញ)៖ ថ្មីៗនេះក្រោយពីមានការភ្ញាក់ផ្អើលយុវ សិស្ស ស្រី ម្នាក់ ត្រូវបានយុវតីជេីងខ្លាំង មួយក្រុម បាននាំគ្នាវាយ ទាត់ធាក់ យ៉ាង ចាស់ដៃ តែម្តងនៅក្នុង ថ្នាក់ រៀន ហើយទីបំផុតភាគី ខាងក្មេងស្រីរងគ្រោះ ដែលត្រូវបា ន គេវា យយ៉ាង ចាស់ និងឪពុកម្ដាយ បានសម្រេច ប ញ្ចប់រឿងដោយព្រមទទួលយកសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារ នោះធ្វើអោយមហាជនមានការរិះគន់យ៉ាងច្រើន ក្នុងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តក្រុមប្រេក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បង្ហាញនូវក្តីឈឺចាប់ នៅពេលយុវជនយុវនារី រងគ្រោះ ដោយសារតែការខ្វះនូវការរឹតបន្តឹងវិន័យច្បាស់លាស់នៅក្នុងសាលារៀន និងច្បាប់អនុវត្តក្នុងសង្គមធូររលុង។
លោកពេជ្រ ស្រស់បានបង្ហាញអារម្មណ៍ក្នុងហ្វេសបុកថា« គួរឲ្យខ្លោចផ្សារខ្លាំងណាស់ នៅពេលយុវជន យុវនារី រងគ្រោះ ដោយសារតែការខ្វះនូវការរឹតបន្តឹងវិន័យច្បាស់ លាស់នៅក្នុងសាលារៀន និងច្បាប់អនុវត្តន៍ធូររលុងទើបជាបណ្តាលឲ្យពួកគាត់ ធ្វើសកម្មភាព ទៅតាមចិត្តធម្មជាតិនៃមនុស្សដែលជាចិត្តមួយដ៏សាហាវព្រៃផ្សៃ….ដូច្នេះបើនៅតែបណ្តែតបណ្ដោយ ដោយមិនមានវិធានការតឹងរឹងនៅតាមសាលារៀននិងអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងទេ
គឺថាយុវជន យុវតីនឹងរងគ្រោះមិនឈប់ឈរមិនខាននោះឡើយ»។
លោកបនតទៀតថា«កត្តាអប់រំសីលធម៌ធ្លាក់ចុះ បូកផ្សំសង្គមពង្វក់ទៅដោយគ្រឿងស្រវឹងនិងថ្នាំញៀន គឺផលិតបានយុវជនយុវនារីមានអត្តចរិតឃោឃៅធ្វើនូវសកម្មភាពនៅក្នុងសង្គមជាតិខ្មែរ»។
គួរំលឹកថា កាលពី រសៀល ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ នេះ ឃ្លីប វីដេអូ មួយ ត្រូវ បាន ចែក រំលែក ពេញ បណ្ដាញ សង្គម ហ្វេសប៊ុក ដែលយុវសិស្សស្រីម្នាក់ ត្រូវបានយុវតីជេីងខ្លាំងមួយក្រុមបាននាំគ្នាវាយទាត់ធាក់យ៉ាង ចាស់ដៃ តែម្តងនៅក្នុង ថ្នាក់ រៀន ខណៈដែល មាន សិស្សានុសិស្សជាច្រើនសុទ្ធតែ ប្រុស ៗបាននាំគ្នា ឈរមេីល និង មិន ព្រម ជួយឃា ត់គ្នា ទាល់តែសោះនោះ ។
ក្រោយ ពី ឃ្លីប វីដេអូវា យតប់ គ្នា នេះបាន មាន ការ ផ្ទុះកក្រើក ពេញបណ្ដាញសង្គម ហ្វេសប៊ុក រួចមក ស្រាប់តែ នៅល្ងាចថ្ងៃ ដដែរនេះ សមត្ថកិច្ច ក៏បាន ឃា ត់ ខ្លួន យុវតី ជេីង ខ្លាំង ខាង លេី ដែលមានគ្នាចំនួន ៤នាក់ និងបាននាំ ខ្លួនមក កាន់ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដេីម្បី ធ្វើ ដោះស្រាយ ជាមួយភាគីខាងជនរងគ្រោះ និង ធ្វើការ សាកសួរជាបន្ត។ ក្រោយ ពី ភាគី ទាំង សងខាង បានជួបតទល់មុខគ្នា ដេីម្បីធ្វេីដោះស្រាយ ចាប់តាំង ពី រសៀលថ្ងៃទី១៦ រហូត មកដល់រសៀល ថ្ងៃទី១៧ ទីបំផុតភាគី ខាងក្មេងស្រីរងគ្រោះ ដែលត្រូវបានគេវាយយ៉ាង ចាស់ និងឪពុកម្ដាយ បានសម្រេច ប ញ្ចប់រឿងដោយព្រមទទួលយកសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារ៕