ប្រទះឃើញ ដ្រូន១គ្រឿងទំហំជិត១០ម៉ែត្រ ធ្លាក់ នៅ ឃុំ កោះ ស្តេច ស្រុក គិរីសាគរ

( កោះកុង) ៖ ប្រជាពលរដ្ឋ រស់នៅ ភូមិ កាយ ឃុំ កោះ ស្តេច ស្រុក គិរីសាគរ ខេត្តកោះកុង បាន ប្រទះ ឃើញ យន្តហោះ ដ្រូ ន ១ គ្រឿង ទំហំ ៩,៧០ ម៉ែត្រ បាន ធ្លាក់នៅវាលស្មៅក្បែរ ផ្ទះ កាលពី វេលាម៉ោង៦ល្ងាច ថ្ងៃទី ១៦ ខែមករា ២០២០ ដោយ រាយការណ៍ ទៅ សមត្ថកិច្ច ចុះ ពិនិត្យ បន្ទាន់ ។

លោក សំ ឃិត វៀន ស្នងការ នគរបាល ខេត្តកោះកុង បានឱ្យដឹង នៅវេលា ម៉ោង ១១ និង ៣០ ថ្ងៃទី ១៧ ខែមករា គឺ ពិត ជាមាន យន្តហោះ ដ្រូ ន ធ្លា ក់ នៅ មូលដ្ឋាន រស់នៅ ប្រជាពលរដ្ឋ ប្រាកដ មែន ដោយ ដ្រូ ន មាន លក្ខណៈ ខ្នាត ធំ ពណ៌ ស លេខ សម្គាល់ ១៧០១០០២ ប្រវែង បណ្តោយ ៥ ម៉ែត្រ និង ទទឹង ស្លាប ប្រវែង ៤,៨៥ ម៉ែត្រ សរុប ទំហំ ជិត ១០ ម៉ែត្រ ឯណោះ ។

ប៉ុន្តែ ទោះយ៉ាងណា លោក ស្នងការ នគរបាល ខេត្តកោះកុងនៅមិនទាន់បកស្រាយបានទេថាយន្តហោះមានប្រភព មកពីណា ទេ ខណៈលោក បាន រាយការណ៍ ស្នើ ទៅ អគ្គស្នងការ នគរបាល ជា ចុះ ពិនិត្យ ស្រាវជ្រាវ លម្អិត ។

បើ ស្នងការ នគរបាល ខេត្តកោះកុង បច្ចុប្បន្ន សមត្ថកិច្ច កំពុងហ៊ុមព័ទ្ធ ការពារ ទីតាំង ដែល ធ្លាក់ ដ្រូននោះមិននរណាម្នាក់ ចូល ទៅជិត បានទេ ពោលគឺ រង់ចាំ សមត្ថកិច្ច ខាង ផ្នែក បច្ចេកទេស មក វិនិច្ឆ័យ ទើបអាចផ្តល់ព័ត៌មាន លម្អិត បាន ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds