បែកធ្លាយរឿងស្មោគគ្រោកបន្ថែមទៀត សូម្បីតែក្បាលដី១ម៉ែត្រ ក៏ផ្កាយមួយ ប៉ូច សុខជា រំលោភយកដែរ

(ព្រះវិហារ)៖ កាលពីព្រឹកថ្ងៃទី១៧ ខែមករាឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចុះសិក្សា និងស្រាវជ្រាវតាមពាក្យរបស់ស្នើសុំលោកស្រីអនុសេនីយ៍ឯក ឌុច គឹមយ៉ាន។ ក្នុងនោះមានតម្រុយថាឧត្តមសេនីយ៍ត្រីប៉ូច សុខជា បានរំលោភបំពានទៅលើប្រជាពលរដ្ឋមានចំនួន៣គ្រួសារ មានដូចជា៖
១. លោកស្រី ឌុច គឹមយ៉ាន ដែលមានផ្ទៃដីចំនួន ៥m X 150 m
២. លោកស្រី អ៊ូ គន្ធា ដែលមានផ្ទៃដីមានទំហំចំនួន1m x 100m
៣. លោកស្រី វ៉ាត ស៊ីណា ដែលមានផ្ទៃដីជិត ៣ ហិកតា និងលុយខ្ចីមិនសងថែម ២ម៉ឺនដុល្លារទៀតហើយសរុបទងថ្លៃដី៦ម៉ឺនដុល្លារទងខ្ចីទាំងថ្លៃដីគឺ ៨ម៉ឺនដុល្លារ ។

ចំពោះករណីខាងលើគឺត្រូវបានលោក អ៊ុង វុទ្ធី ជាអភិបាលរង ខេត្តព្រះវិហារទទួលយកទៅដោះស្រាយជូនបងប្អូនខាងលើទាំង០៣ គ្រួសារ នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ ។ នេះបើយោងតាមផេករបស់លោក ពេជ្រ ស្រស់ បានបង្ហោះនៅថ្ងៃទី១៧ មករា ២០២០នេះ៕

ដោយ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds