លោក ពេជ្រ ស្រស់៖ អ្នកធំស្រុកខ្ញុំមួយចំនួនគឺនៅតែប្រើអំណាចរបស់ខ្លួន បំពានអ្នកទន់ខ្សោយជាដរាប !
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចុះសិក្សា និងស្រាវជ្រាវតាមពាក្យរបស់ស្នើសុំលោកស្រីអនុសេនីយ៍ឯក ឌុច គឹមយ៉ាន។
លោក ពេជ្រ ស្រស់ បានបង្ហោះសារលើបណ្ដាញសង្គមក្រោយបញ្ចប់បេសកកម្មសិក្សាស្រាវជ្រាវថា ” លោកស្រីអនុសេនីយ៍ឯក ឌុច គឹមយ៉ាន អត្តលេខ ១៩០១៧៩ តំបន់សឹករងកំពង់ធំមានមុខងារជាលេខារងសឹករងត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា បាន
រំលោភយកដីធ្លីរបស់លោកស្រី ចំពោះករណីនេះគឺអធិការកិច្ចកងទព័ជើងគោកក៏បានកំណត់ឃើញថា ឧត្តមសេនីយ៍ត្រី ប៉ូច សុខជា ពិតជាបានរំលោភបំពានយកដីលោកស្រី ឌុច គឹមយ៉ាន ពិតប្រាកដមែន ប៉ុន្តែមិនមានការអនុវត្តយកដីមកឲ្យលោក ស្រី ឌុច គឹមយ៉ាន នៅឡើយនោះទេ….។
អ្នកធំស្រុកខ្ញុំមួយចំនួនគឺនៅតែប្រើអំណាច
របស់ខ្លួនបំពានអ្នកទន់ខ្សោយជាដរាប…។ “
សូមជម្រាបថា លោកស្រីអនុសេនីយ៍ឯក ឌុច គឹមយ៉ាន
អត្តលេខ ១៩០១៧៩ តំបន់សឹករងកំពង់ធំ មានមុខងារជាលេខារងសឹករងត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៉ូច សុខរំលោភយកដីធ្លីរបស់លោកស្រី មានដែលមានទំហំ ២៥មx១៥០ម ឥឡូវសល់តែ ២០មx១៥០ម ដែលស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ កាលពីប្រមាណ ខែមករា ឆ្នាំ២០១៩ លោក ប៉ូច សុខជា បានដករបងបង្គោលព្រំដីបង្ខិតចូលមកក្នុងដីរបស់លោកស្រី ។
ជុំវិញករណីនេះ អធិការកិច្ចកងទព័ជើងគោកក៏បានកំណត់ឃើញថា ឧត្តមសេនីយ៍ត្រី ប៉ូច សុខជា ពិតជាបានរំលោភបំពានយកដីលោកស្រី ឌុច គឹមយ៉ាន ពិតប្រាកដមែន ប៉ុន្តែមិនមានការអនុវត្តយកដីមកឲ្យលោកស្រី ឌុច គឹមយ៉ាន នៅឡើយនោះទេ ៕