លោក កឹម សុខា៖ ទទួលស្គាល់ថាលោក ពេជ្រ ស្រស់ បានធ្វើសកម្មភាពជួយប្រជាពលរដ្ឋខ្មែរ និងជាតិបានយ៉ាងច្រើន

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ បានចូលរួមស្ដាប់សវនាការសំណុំរឿងលោក កឹម សុខា ចាប់ផ្តើមបើកនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយសវនាការលើកទី១ ត្រូវបានបញ្ចប់ លោក ពេជ្រ ស្រស់ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា
“លោក កឹម សុខា បានទទួលស្គាល់ថាខ្ញុំបានធ្វើសកម្មភាពជួយប្រជាពលរដ្ឋខ្មែរ និង ជាតិបានយ៉ាងច្រើន ហើយគាត់បានរំលឹកថា៖ខ្ញុំជាយុវជនសកម្មក្នុងកិច្ចការងារដែលគាត់ធ្លាប់ស្គាល់ពីមុនមក ហើយគាត់បាននិយាយទៀតថា គឺគាត់ក៏សង្ឃឹមថាខ្មែរនឹងឈប់ធ្វើនយោបាយជេរគ្នានិងលាបពណ៌គ្នា។ខ្ញុំសង្ឃឹមថាអ្នកគាំទ្រលោកកឹម សុខានឹងបើកចិត្តទូលាយមើលឃើញបក្សដទៃល្អខ្លះផង។” ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds