Salah បំបែកកំណត់ត្រាគ្រាប់បាល់របស់ Torres នៅ Liverpool
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ម៉ោង 12:10PM
ខ្សែប្រយុទ្ធសញ្ជាតិអេហ្សីប Mohamed Salah បានរកគ្រាប់ ជួយ Liverpool វាយបកយកឈ្នះ Southampton ៣-១ ឡើងទៅឈរកំពូលតារាង Premier League វិញ។
Shane Lone ជាអ្នករកគ្រាប់ដំបូងឲ្យ Southampton មុនពេល Naby Keita តាមស្មើវិញឲ្យ Liverpool។ ខ្វះ១០នាទីបញ្ចប់ការប្រកួត Salah បានបំប៉ោងសំណាញ់មួយគ្រាប់ ខណៈ Jordan Henderson ជាអ្នកស៊ុតគ្រាប់ចុងក្រោយ។ ជ័យជម្នះនេះបានជួយឲ្យហង្សក្រហមបន្តក្ដីសង្ឃឹមប្រជែងពានជាមួយ Manchester City ជាបន្តទៀត។
សម្រាប់មួយគ្រាប់យប់មិញនេះ គឺជាគ្រាប់បាល់ទី៥០របស់ Salah សម្រាប់ Liverpool នៅ Premier League។ ហើយធ្វើឲ្យគេក្លាយជាកីឡាករដែលអាចរកបាន៥០គ្រាប់លឿនជាងគេបំផុតនៅ Anfield បំបែកកំណត់ត្រារបស់ Fernando Torres៕