ផ្ទុះការរិះគន់ខ្លាំង ! វីដេអូឃ្លីបប៉ូលិសយកថ្នាំញៀនដាក់ក្នុងហោប៉ៅយុវជនម្នាក់ ដើម្បីជាលេសចាប់វ៉ៃខ្នោះ…(មានវីដេអូ)
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះមានវីដេអូឃ្លីបមួយ ត្រូវបានគេយកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពមន្រ្ដីប៉ូលិសម្នាក់បានស្ទាក់ចាប់ឃាត់យុវជនម្នាក់ ហើយមន្រ្ដីប៉ូលិសរូបនោះបានយកថ្នាំញៀនពីហោប៉ៅរបស់ខ្លួន ទៅដាក់ក្នុងហោប៉ៅរបស់យុវជននោះ ដើម្បីយកលេសចាប់វ៉ៃខ្នោះយកទៅប៉ុស្ដិ៍។
យោងតាមវីដេអូឃ្លីបដែលមានរយៈពេល១៧វិនាទី បានបង្ហាញពីសកម្មភាពច្បាស់ៗរបស់ប៉ូលិសរូបនោះ ធ្វើការឆែកឆេរលើខ្លួនយុវជនម្នាក់ ហើយពេលនោះ មន្រ្ដីប៉ូលិសនោះបានដើរទៅពីក្រោយខ្នងយុវជននោះ ហើយបានដកថ្នាំញៀនពីហោប៉ៅខ្លួន ដាក់ចូលហោប៉ៅយុវជននោះ បន្ទាប់មកមន្រ្ដីប៉ូលិសរូបនោះយកលេសនេះ រួចយកខ្នោះមកដាក់ដៃយុវជននោះរួច…។
ជុំវិញករណីនេះអង្គភាពព័ត៌មាន Fast News ហ៊ានសន្និដ្ឋានបែបណាទេ ព្រោះមិនអាចសុំការបកស្រាយបញ្ជាក់ពីសាមីខ្លួនទាំងពីរបាន តែយ៉ាងណាយើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕
#មេរហ័សដៃ_កូនរហ័សភ្នែក(ប្រភពហ្វេសប៊ុក)
Posted by ស្លាបប៉ាកាអព្យាក្រិត្យ on Tuesday, January 14, 2020