នាយឧត្តមសេនីយ៍​ សៅ​ សុខា បានបង្កេីតគណៈកម្មការស៊េីបអង្កេតករណីប៉េអឹមខេត្តបន្ទាយមានជ័យ​ សង្ស័យធ្វេីទារុណកម្ម​ ធ្វេីអោយពលរដ្ឋម្នាក់ស្លាប់

បន្ទាយមានជ័យ៖នាយឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ សម្រេចបង្កេីតគណៈកម្មការចំពោះកិច្ចករណីប៉េអឹមខេត្តបន្ទាយមានជ័យ​ សង្ស័យធ្វេីទារុណកម្ម​ ធ្វេីអោយពលរដ្ឋម្នាក់ស្លាប់។

សូមបញ្ជាក់ថា​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានបញ្ជាអោយមានការចាប់ខ្លួនអ្នកដែលធ្វេីទារុណកម្ម​ បណ្តាលអោយពលរដ្ឋម្នាក់ស្លាប់​ នៅខេត្តបន្ទាយមានជ័យ​ ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បញ្ជាបែបនេះ​ ក្នុងឱកាសជួបជុំអ្នកសារព័ត៌មានជិត៦ពាន់នាក់​ នៅកោះពេជ្រ​ នាល្ងាចថ្ងៃទី១៤​ ខែមករា​ នេះ​ ។

បុរសខ្លាំងនៅកម្ពុជា​ មានប្រសាសន៍ធ្ងន់ៗថា​ ក្នុងរឿងទំនាស់ដីធ្លី​ គឺ​ មិនអាចចាប់ខ្លួនប្រជាពលរដ្ឋបានទេ​ ។ ករណីនេះ​ គឺ​ សមត្ថកិច្ច​ ត្រូវចាប់ខ្លួនអោយខានតែបាន​ មិនអាចលេីកលែង​ បានទេ​ ចំពោះអ្នកធ្វេីទារុណកម្ម​ នេះ​ ។

អ្នកដែលស្លាប់នេះ​ មានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​ ថ្មីៗនេះ​ ។

ក្រុមគ្រួសារនៃសពអះអាងថា ការស្លាប់របស់ឈ្មោះ​ ទុយ​ ស្រស់​ គឺ​ ព្រោះតែការធ្វើទារុណកម្មបែកថ្លើម​ របស់ប៉េអឹមខេត្តបន្ទាយមានជ័យ។

ទោះបីយ៉ាងណា​ បញ្ហានេះ​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន​ បំភ្លឺ​ ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds