សម្តេចតេជោ​នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យចាប់ខ្លួនអ្នកធ្វេីទារុណកម្ម​រហូតអោយពលរដ្ឋម្នាក់ស្លាប់​នៅបន្ទាយមានជ័យ

(ភ្នំពេញ)៖នៅល្ងាចថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២០នេះ​
សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានបញ្ជាឲ្យមានការចាប់ខ្លួនអ្នកដែលធ្វេីទារុណកម្ម បណ្តាលឲ្យពលរដ្ឋម្នាក់ស្លាប់នៅខេត្តបន្ទាយមានជ័យ​ ។
សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងបញ្ជាក់ថា ៖<<ក្នុងរឿងទំនាស់ដីធ្លី​គឺ​មិនអាចចាប់ប្រជាពលរដ្ឋដាក់គុកបានទេ>>។
សូមជម្រាបថាអ្នកដែលស្លាប់មានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លីនៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​ ថ្មីៗនេះ​។
ដោយក្រុមគ្រួសារបានអះអាងថាជនរងគ្រោះ៖ការស្លាប់របស់ឈ្មោះ​ ទុយ​ ស្រស់​ គឺ​ ព្រោះតែការធ្វើទារុណកម្មបែកថ្លើម​។
គួរជម្រាបផងដែរថាក្នុងករណីនេះ​រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន​បំភ្លឺ​ផងដែរ​៕

ចំណែក​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បានបដិសេធ​ការចោទប្រកាន់នេះ​ ហេីយបំភ្លឺថា​ ជនរងគ្រោះ​ស្លាប់​ដោយសារញៀនថ្នាំ​ ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាអោយ​ ឯកឧត្តម​ កែវ​ រ៉ាមី​ និង​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ស្រាវជ្រាវ​ករណី​នេះដោយមិនលេីកលែងអ្នកប្រេីហឹង្សារបណ្ដាលអោយពលរដ្ឋស្លាប់នោះទេ​ ។

Image may contain: 1 person, text

Image may contain: 1 person, closeup

Image may contain: 4 people, people sitting and indoor

Image may contain: text

Image may contain: text

ចូលទៅកាន់ Youtube សូមចុច subscribe ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds