សម្ដេចតេជោ ហ៊ុន សែន៖ ហ៊ុន ម៉ាណែត សព្វថ្ងៃមានសមត្ថភាពគ្រប់គ្រាន់ធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ ក៏ត្រូវឆ្លងកាត់ការបោះឆ្នោតដែលជ្រើសរើសដោយប្រជាពលរដ្ឋដែរ
(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបជុំលើកទី៤ ជាមួយអ្នកសារព័ត៌មាននៅសាលមហោស្រពកោះពេជ្រ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ អំពីការបន្តកាន់តំណែងរបស់សម្ដេច។
ជាក់ស្ដែងសម្ដេចបានថ្លែងថា សម្ដេចតែងតែលឺពាក្យចចាមអារ៉ាមពីមហាជន សម្ដេចត្រៀមប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅកូនប្រុសរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២០-២០២១ខាងមុខនេះ។ ទោះជាយ៉ាងណាសម្ដេចបានប្រកាសយ៉ាងច្បាស់ក្នុងពិធីជាមួយអ្នកសារព័ត៌មានជាង៦ពាន់នាក់ថា សម្ដេចនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារយៈពេល១០ឆ្នាំទៀត។
សម្ដេចបញ្ជាក់បន្ថែមថា ទោះបីជាលោក ហ៊ុន ម៉ាណែត ជាឧត្ដមសេនីយ៍ឯក សព្វថ្ងៃមានសមត្ថភាពគ្រប់គ្រាន់ធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ ក៏ត្រូវឆ្លងកាត់ការបោះឆ្នោតដែលជ្រើសរើសដោយប្រជាពលរដ្ឋដែរ៕