ការកសាងព្រលានយន្តហោះថ្មីនៅខេត្តកោះកុង ត្រូវផ្លាស់ប្តូរពីក្រុងខេមរភូមិន្ទ ទៅស្រុកមណ្ឌលសីមាវិញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្លាស់ប្តូរទីតាំងវិនិយោគព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ពីទីតាំងចាស់ក្នុងក្រុងខេមរភូមិន្ទ ទៅកាន់ទីតាំងថ្មី ក្នុងស្រុកមណ្ឌលសីមា។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជា ក់ ថា៖ «រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ឲ្យប្តូរទៅវិនយោគនៅទីតាំងថ្មី សម្រាប់ធ្វើព្រលានយន្ត ហោះ លើផ្ទៃដីទំហំប្រមាណពី៤០០ហិកតា ទៅ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបន្តនីតិវិធីដើម្បីចាប់ផ្តើមកសាង»។

គួរជម្រាបថា គម្រោង វិនិយោគព្រលានយន្តហោះថ្មី ដែល ទំហំ ទឹកប្រាក់ ប្រមាណ ៤០លាន ដុល្លារ អាមេរិក គ្រោង សាងសង់ លើ ដី អ តី ត ព្រលា នយន្ត កោះកុង ស្ថិតនៅ ក្រុង ខេមរភូមិន្ទ ប៉ុន្តែ ដោយសារ មានផល ប៉ះពាល់ ច្រើននៅទីតាំងនោះ ទើប មានការសម្រេច ផ្លាស់ ប្តូរ ទៅទីតាំង ថ្មី ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open