ថ្ងៃនេះជាខួប៣៥ ឆ្នាំនៃការកាន់អំណាចរបស់សម្ដេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ថ្ងៃ១៤ មករា ឆ្នាំ២០២០នេះ គឺជាខួប៣៥ឆ្នាំ(១៤ មករា ១៩៨៥-១៤មករា ២០២០) នៃការកាន់អំណាចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានទទួលតំណែងជានាយករដ្ឋមន្ត្រីតាំងពីវ័យ៣២ឆ្នាំ បើគិតរយៈពេលដែលសម្ដេចតេជោបានចូលរួមក្នុងរដ្ឋាភិបាលគឺចាប់តាំងពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ មកទល់ពេលនេះគឺមានរយៈពេល៤១ឆ្នាំហើយ។ សម្ដេចតេជោ
បានតស៊ូលំបាកជាច្រើន ដោយត្រូវយកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីសង្គ្រាម និងស្វែងរកសន្តិភាព និងអភិវឌ្ឍន៍កសាងប្រទេសជាតិឲ្យមានការរីកចម្រើនដល់សព្វថ្ងៃនេះ។

បច្ចុប្បន្នកម្ពុជា បានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds