សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៉ី ដែលកំពុងឈឺធ្ងន់នោះ បានខឹងលោក កឹម សុខា យ៉ាងខ្លាំង និងបានហៅលោក កឹម សុខា ថាជាមនុស្សមិនបានការ (មានវីដេអូ)
(ភ្នំពេញ)៖លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៉ី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសកាណាដា ទីដែលលោកកំពុងរស់នៅក្រោយពេលគណបក្សសង្គ្រោះត្រូវបានរំលាយ។
គ្រាដែលខ្លួនកំពុងធ្លាក់ខ្លួនឈឺធ្ងន់នេះ ពីលើគ្រែព្យាបាលជំងឺ លោក សោ ចាន់ដេត បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះលោក កឹម សុខា និងបានហៅលោក កឹម សុខា ថា ជាមនុស្សមិនបានការ។
លោក សោ ចាន់ដេត ជាអ្នកនយោបាយមួយរូប ដែលមានភាពស្និទ្ធស្នាលនឹងលោក សម រង្ស៉ី។ លោក សោ ចាន់ដេត ក៏ជាបុគ្គលអ្នកនយោបាយមួយរូប ដែលតែងតែជេរប្រមាថធ្ងន់លើអាយុជីវិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផងដែរ។ បច្ចុប្បន្ននេះលោក សោ ចាន់ដេត កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់។ បើទោះបីជាយ៉ាងណា មិនទាន់មានការបញ្ជាក់ថា លោកមានជំងឺអ្វីនោះទេ។
លោក សោ ចាន់ ដេត ជាអតីតសមាជិកព្រឹទ្ធសភានៃអតីតគណបក្ស សម រង្ស៊ី ជាសមាជិកម្នាក់ក្នុង ចំណោម សមាជិក ១១៨ នាក់ របស់ អតីត គណបក្ស សង្គ្រោះជាតិដែលត្រូវបានហាមប្រាមមិនឲ្យ ធ្វើ នយោបាយ រយៈពេល៥ឆ្នាំទៅតាមសាលដីការបស់តុលាការកំពូលដែលបានរំលាយគណបក្ស ប្រឆាំង កាល ពី ខែវិច្ឆិកា ឆ្នាំ ២០១៧។
សូមជំរាបថាតុលាការក្រុង ភ្នំពេញ នឹង បើកសវនាការ ជំនុំជម្រះលើសំណុំរឿងក្តី លោក កឹម សុខា អតីត ប្រធាន គណបក្ស សង្គ្រោះ ជាតិពីបទសន្និដ្ឋិភាពជាមួយបរទេសនៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ ។
អ្នកនាំពាក្យ សាលាដំបូងរាជធានី ភ្នំពេញ បាន ឲ្យ ដឹងថា ក្រុមប្រឹក្សា ជំនុំជម្រះ នៃ សាលាដំបូង រាជធានី ភ្នំពេញ ដែល ទទួលបន្ទុក ចាត់កា រលើ សំណុំរឿង ព្រហ្មទណ្ឌ ជំនុំជម្រះ លេខ ៤៧៧៧ ចុះ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ ដែលមាន ជនជាប់ចោទ ឈ្មោះ កឹម សុខា ជាប់ចោទ ពីបទ ស ន្និ ដ្ឋិ ភាព ជាមួយ បរទេស តា មាម ត្រា ៤៤៣ នៃ ក្រមព្រហ្មទណ្ឌបានកំណត់ កាលបរិច្ឆេទ ជំនុំជម្រះ លើ សំណុំ រឿងនេះ នៅ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ វេលា ម៉ោង ៨ និង ៣០ នាទី ព្រឹកនៅសាលសវនាការ ទី ១ នៃសាលាដំបូង រាជធានីភ្នំពេញ ៕
Posted by Vann Saray on Sunday, January 12, 2020