លោក ពេជ្រ ស្រស់ នឹងដឹកនាំប្រតិភូគណបក្សរបស់ខ្លួនទៅចូលរួមស្ដាប់សវនាការជាសាធារណៈលើសំណុំរឿងលោក កឹម សុខា
(ភ្នំពេញ)៖ ប្រតិភូគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានស្នើសុំបញ្ជូនឈ្មោះប្រតិភូចំនួន ២រូប ទៅកាន់លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមស្ដាប់ក្នុងការបើកសវនាការជាសាធារណៈ នៅសាលាសវនាការទី១ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៧៧ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ១៩៥៣ ជាប់ចោទពីបទ សន្និដ្ឋានភាពជាមួយបរទេស តាមមាត្រា ៤៣៣ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៨ និង៣០នាទីព្រឹក នៅសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងសេចក្តីជូនដំណឹងនោះសមាជិគណៈបក្សយុវជនកម្ពុជានឹងមានប្រតិភូចំនួន ២រូបទៅចូលរួម ដែលក្នុងនោះមាន៖
១) ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
២) ឯកឧត្តម យឹម សេងយាន អគ្គលេខាធិការរងគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
សូមជំរាបថា សាលា ដំបូង រាជធានីភ្នំពេញ បានប្រកាស ថា សាធារណៈជន អាចចូលរួម ស្តាប់សវនាការ លើសំណុំ រឿង លោក កឹម សុខា នៅ ថ្ងៃទី ១៥ ខែ មករា នេះបានចំនួន ជាង ៣០ នាក់ ប៉ុណ្ណោះ អាស្រ័យ ទៅលើទំហំ នៃ សាលសវនាការ ។ ជាមួយ នឹង ការកំណត់ចំនួន អ្នក ចូលរួម ស្តាប់ សវនាការ ត្រឹម ជាង ៣០ នាក់ នេះពីខាងសមត្ថកិច្ច វិញ ក៏បាន ត្រៀម កម្លាំងរួចរាល់ ដែរ សម្រាប់កិច្ច ដំណើរការសវនាការ លើ សំណុំ រឿងរបស់ មេដឹក នាំបក្ស ប្រឆាំងរូបនេះខណៈ លោក កឹម សុខា ក៏នឹងបង្ហាញ វត្តមាននៅក្នុងសវនាការ នោះ ដែរ ៕